25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រូអាត អាហ្សង់ទីន ម៉ារ៉ុក និងបារាំង ធ្វើឡើងថ្ងៃទី១៤-១៥ ខែធ្នូ

- Advertisement -spot_img

(ដូហា)៖ ជំនួបក្នុងវគ្គ ៤ក្រុមចុងក្រោយនៃ FIFA World Cup 2022 នៅប្រទេសកាតាមានដូចជា ក្រូអាត អាហ្សង់ទីន ម៉ារ៉ុក និងបារាំង នឹងធ្វើឡើងនៅថ្ងៃទៅ១៤-១៥ ខែធ្នូ។

ការប្រកួតនៅ World Cup លើកទី២២ នេះត្រូវបានសម្រាករយៈពេល ៣ថ្ងៃ ក្រោយបញ្ចប់វគ្គ ៨ក្រុមនាយប់មិញនេះ។

នៅសល់តែ ៤ប្រកួតទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ នឹងត្រូវបិទបញ្ចប់វិញហើយក្នុងចំណោម ៣២ប្រទេសចូលរួម ស្មើនឹង ៦៤ប្រកួតសរុប។

ក្រុមនៅអឺរ៉ុប ក្រូអាតដែលជាជើងឯករងកាលពី ៤ឆ្នាំមុននោះ បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះក្រុមមកពីតំបន់អាមេរិកឡាទីន អាហ្សង់ទីននាថ្ងៃទី១៤ នៅពេលម៉ារ៉ុក ត្រូវជួបក្រុមការពារជើងឯក បារាំងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២៕

ប្រភព Zee News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img