26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ល្បីទៀតហើយ! ម្ចាស់សង្វៀនជល់មាន់ ប៉ះម្ចាស់សង្វៀនជល់មាន់ ផ្អើលកាស៊ីណូ «កាឡាក់ស៊ី» អ្នកឈ្នះជាប់ខ្នោះ អ្នកចាញ់ដេកពេទ្យ

- Advertisement -spot_img

កណ្តាល ៖ ករណីហិង្សាមួយ បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈអ្នកមើលការខុសត្រូវម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ វៃគ្នាជាមួយម្ចាស់សង្វៀនជល់មាន់ស្រុកស្អាង ក្នុងកាស៊ីណូ «កាឡាក់ស៊ី» បណ្តាលឲ្យមនុស្ស២នាក់ រងរបួស។ រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្រុកកោះធំ ធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៥និង៤០នាទី នៅចំណុចកាស៉ីណូ កាឡាក់ស៉ី ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះទី១.ឈ្មោះ ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល, ទី២.ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ដ្រីចូលនិវត្តន៍ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៉ីណូ រស់នៅភូមិឃុំកើតហេតុ។

បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ (ស្រៀ ហុង) បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីប្រាក់ ចំនួន ១,០០០,០០០រៀល ពួកគេជជែកគ្នាយ៉ាងខ្លាំង ឈានដល់ការប្រើហិង្សាដាក់គ្នា ដោយជនសង្ស័យ និងបក្ខពួកប្រហែល ៧-៨នាក់ បាននាំគ្នាទៅវាយលើជនរងគ្រោះទាំងពីរនាក់ ពេលនោះបក្ខពួកខាងលើ បានវាយទៅលើឈ្មោះ ម៉ុន វណ្ណា ជាច្រើនដៃថែមទៀតផង។ ចំណែកឈ្មោះ ស្រៀ ហុង គេចខ្លួនរួច។ ភ្លាមនោះឈ្មោះ ង្វៀង ប៊ិន បានគប់ទូរស័ព្ទដៃម៉ាក Oppo ពណ៌ស-ខ្មៅ ទៅលើឈ្មោះ ស្រៀ ហុង ត្រូវចំស្មាខាងស្ដាំ និងបានប្រើពាក្យសម្ដីគំរាមកំហែងថា អញមេនៅជ្រៃធំ «អ្ហែង (ស្រៀ ហុង) មេនៅស្រុកស្អាង កុំចង់ខ្លាំងជាមួយអញ អញចង់សម្លាប់អ្ហែងពេលណាក៏បានដែរ» ព្រមទាំងជេរប្រមាថជាច្រើនទៀត។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាន នគរបាលស្រុកកោះធំតែម្ដង បន្ទាប់ពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img