25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

លោកXi Jinping បញ្ជាក់ពីការត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿងតាមរយៈធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត

- Advertisement -spot_img

លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿង ហើយបានគូសបញ្ជាក់ពីការត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿងតាមរយៈធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត

រសៀលថ្ងៃទី១២ខែកញ្ញា  លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿងនៅទីក្រុងLanzhouខេត្តGansuប្រទេសចិន។

លោកបានគូសបញ្ជាក់ថា  ត្រូវអនុវត្តដោយម៉តចត់នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០និងកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០   ក្តាប់ជាប់តម្រូវការជាយុទ្ធសាស្ត្រដែលផ្តោតលើការការពារនិងអភិបាលកិច្ច  ចត់ទុកការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយថែមទៀតជាកម្លាំងចលករ  ប្រកាន់ខ្ជាប់នូវការតម្កល់អេកូឡូស៊ី និងការអភិវឌ្ឍបៃតងជាអាទិភាព  ដើម្បីជំរុញឱ្យការការពារអេកូឡូស៊ីនៅតាមដងទន្លេទាំងមូលឡើងដល់កម្រិតថ្មី  ការធ្វើបរិវត្តកម្មបៃតងមានវឌ្ឍនភាពថ្មី  ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទទួលបានសមិទ្ធផលថ្មី  ជីវភាពរស់នៅរបស់ប្រជាជនក្លាយបានការកែលម្អថ្មី ដើម្បីត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿង៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img