30 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi

- Advertisement -spot_img

លោកHeLifengសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនឧបនាយករដ្ឋមន្រ្តីចិននិងជាប្រធានគណៈប្រតិភូមជ្ឈិមចិនបានដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi។

គោលដៅទីមួយរបស់គណៈប្រតិភូមជ្ឈិមចិនបានទៅដល់សារមន្ទីរយោធាធ្វើស្រែចម្ការនៃអង្គភាព XPCC ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តបដិវត្តន៍នៃការធ្វើស្រែចម្ការនិងការការពារព្រំដែនរបស់អង្គភាពXPCC និងការរួមចំណែកដ៏សំខាន់របស់អង្គភាពXPCCក្នុងការជំរុញការអភិវឌ្ឍតំបន់ស៊ីនជាំង ការបង្កើនសាមគ្គីភាពជនជាតិ ការគាំពារស្ថិរភាពសង្គម និងការពង្រឹងការការពារព្រំដែនជាដើម។
បន្ទាប់មក គណៈប្រតិភូមជ្ឈិមបក្សបានអញ្ជើញសិក្សាស្វែងយល់ការងារនៅក្រុមហ៊ុនXinjiang Tianye។ 

លោក He Lifeng បានស្តាប់របាយការណ៍ស្តីពីការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍឧស្សាហូបនីយកម្មបែបថ្មីរបស់សហគ្រាស និងស្វែងយល់ពីស្ថានការណ៍ផលិតកម្មនិងអាជីវកម្មជាដើម។ លោក He Lifeng បានគូសបញ្ជាក់ថា អង្គភាពXCPPគួរតែប្រកាន់ខ្ជាប់នូវកម្លាំងចលករនៃការច្នៃប្រឌិតថ្មី អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមស្ថានការណ៍ជាក់ស្តែងក្នុងតំបន់ ពន្លឿនការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់ វៃឆ្លាតនិងបៃតង ត្រូវផ្តោតទៅលើវិស័យដូចជាការប្រើប្រាស់ធ្យូងថ្មស្អាតប្រកបដោយប្រសិទ្ធភាពខ្ពស ការពារបរិស្ថាននិងសន្សំសំចៃថាមពលជាដើម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈការពូនជ្រំកម្លាំងចលករថ្មីផ្នែកបច្ចេកវិទ្យាឧស្សាហកម្ម៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img