28.1 C
Phnom Penh
Wednesday, March 4, 2026
- Advertisement -spot_img

លោក Zelensky ប្រកាសមិនចូលរួមកិច្ចប្រជុំ G20 បើលោក Putin ទៅទីនោះដែរ

- Advertisement -spot_img

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅថ្ងៃសុក្រទី០៤ខែវិច្ឆិកានេះថាលោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ នៅប្រទេសឥណ្ឌូណេស៊ីទេ ប្រសិនបើមេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin ចូលរួមដែរ។

លោក Zelensky បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង កៀវ ជាមួយប្រធានាធិបតីប្រទេសក្រិកថា គាត់ត្រូវបានប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo អញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី១៥-១៦ខែវិច្ឆិកា។

លោកនិយាយថា “ជំហរផ្ទាល់ខ្លួនរបស់ខ្ញុំ និងជំហររបស់អ៊ុយក្រែនគឺថា ប្រសិនបើមេដឹកនាំនៃសហព័ន្ធរុស្ស៊ីចូលរួម នោះអ៊ុយក្រែននឹងមិនចូលរួមទេ។ យើងនឹងឃើញថាតើវានឹងទៅជាយ៉ាងណានាពេលអនាគត”។

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky
មុននេះ ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា គាត់បាននិយាយជាមួយលោក Widodo តាមទូរស័ព្ទ និងពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូល G20 ក៏ដូចជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ីបានវាយលុកអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈ។ ឥឡូវនេះ សង្រ្គាមបានឈានដល់ខែទីប្រាំបួនហើយ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ ផ្លាស់ទីលំនៅមនុស្សរាប់លាននាក់ និងបំផ្លាញទីក្រុងនានា៕

ប្រភព The Jackarta Post ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img