ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាន ធ្វើ ទស្សនកិច្ច នៅ តំបន់ Kherson ភាគ ខាង ត្បូង ដោយ បាន ធ្វើ ដំណើរ ទៅ មើល ហេដ្ឋារចនាសម្ព័ន្ធ ក្នុង តំបន់ និង សន្យា ថា នឹង «ស្តារអ្វីៗទាំងអស់ឡើងវិញ» ក្រោយ ការ ឈ្លានពាន របស់ រុស្ស៊ី។
ដំណើរ ទស្សនកិច្ច ទៅកាន់ តំបន់ ដែល អ៊ុយក្រែន បាន ដណ្តើមបានយកមកវិញពីការកាន់កាប់រុស្ស៉ី ដោយជោគជ័យ កាលពី ចុង ឆ្នាំ មុន នេះ គឺជា ដំណើរ ទស្សនកិច្ច លើក ទី ពីរ របស់ លោក នៅ ក្រៅ ក្រុង កៀវ ក្នុង សប្តាហ៍ នេះ។ កាល ពី ថ្ងៃ ពុធ លោក បាន ទៅ សួរ សុខ ទុក្ខ ទាហាន នៅ ជិត ទីក្រុង ជួរមុខ Bakhmut ភាគ ខាង កើត នៃ ប្រទេស។
លោក Zelensky បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ដោយភ្ជាប់ជាមួយរូបភាពនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ Kherson ថា «ខ្ញុំបានជួបពិភាក្សាជាមួយអ្នករស់នៅក្នុងតំបន់អំពីបញ្ហា និងតម្រូវការបច្ចុប្បន្នរបស់ពួកគេ»។
លោកបានសង្កត់ធ្ងន់ថា «យើង នឹង ស្តារ អ្វីៗ ទាំង អស់ ឡើង វិញ។ យើង នឹង សាង សង់ ឡើង វិញ ដូច គ្នា នឹង គ្រប់ ទីក្រុង និង ភូមិ ដែល រង គ្រោះ ដោយ សារ អ្នក ឈ្លានពាន»។
គួរបញ្ជាក់ថា ការ វាយ ប្រហារ របស់ អ៊ុយក្រែន កាល ពី ឆ្នាំ មុន បាន រុញ កង កម្លាំង រុស្ស៊ី ចេញ ពី រដ្ឋធានី Kherson បន្ទាប់ ពី ការ កាន់កាប់ អស់ ជាច្រើន ខែ។ កម្មករ នៅ តំបន់ នេះ កំពុង មមាញឹក ក្នុង ការ ស្តារ ចរន្ត អគ្គិសនី និង ទឹកឡើងវិញ៕




ប្រភពប្រែសម្រួលដោយគិរីដងរែក




