អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “ជំហានទាំង៣” ដែលប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ជំរុញឲ្យអ្នកគាំទ្របរទេសរបស់ខ្លួន ចាត់វិធានការដើម្បីជួយទីក្រុងកៀវ នឹងបណ្តាលឲ្យមានអរិភាពជាបន្តនៅក្នុងប្រទេសរបស់គាត់។
លោក Peskov បាននិយាយកាលពីថ្ងៃអង្គារថា “នោះគឺជាការទាមទារទាំង៣ចំណុច ឆ្ពោះទៅរកការបន្តសកម្មភាពយោធា”។
លោក Zelensky បានគូសបញ្ជាក់ពីការទាមទារនេះ ដល់សមាជិកនៃក្រុមប្រទេស G7 នៅក្នុងសុន្ទរកថា មួយកាលពីថ្ងៃចន្ទទី១២ខែធ្នូ។ ការទាមទារទាំងនោះរួមមានការបញ្ជូនអាវុធទំនើបៗទៅឲ្យអ៊ុយក្រែន ដូចជារថក្រោះ និងមីស៊ីលរយៈចម្ងាយឆ្ងាយ, ការផ្តល់ឧស្ម័នបន្ថែម២ពាន់លានម៉ែត្រគូប ដើម្បីឆ្លងកាត់រដូវរងា និងការប្រើប្រាស់ផ្នែកការទូត ដើម្បីជួយទីក្រុងកៀវសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងជម្លោះជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បាននិយាយថាទីក្រុងកៀវគួរតែគោរពតាមការពិតថ្មី ហើយទទួលស្គាល់ថារុស្ស៊ីបានកាត់ បញ្ចូលទឹកដីជាច្រើនរួចទៅហើយបន្ទាប់ពីប្រជាមតិ។ អតីតតំបន់អ៊ុយក្រែនចំនួនបួនបានបោះឆ្នោតចូលរួមជាមួយរុស្ស៊ីនៅរដូវ ស្លឹកឈើ ជ្រុះនេះ ហើយឧបទ្វីប Crimea ក៏បានធ្វើដូចគ្នានេះដែរ ក្នុងឆ្នាំ២០១៤ ក្រោយរដ្ឋប្រហារក្នុងទីក្រុងកៀវ។
លើសពីនេះ ទីក្រុងមូស្គូបានព្រមានជាច្រើនលើកច្រើនសារថា ការបញ្ជូនអាវុធលោកខាងលិចចូលទៅក្នុងអ៊ុយក្រែន មានតែធ្វើឲ្យជម្លោះអូសបន្លាយពេលប៉ុណ្ណោះ ហើយនឹងមិនផ្លាស់ប្តូរលទ្ធផលអ្វីនោះទេ៕



ប្រភព bookings ប្រែសម្រួលដោយគីរីដងរែក




