ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានដាក់លក្ខខណ្ឌចំនួន ៣ ចំណុចសម្រាប់ការបន្តការចរចាសន្តិភាពជាមួយរដ្ឋាភិបាលប្រទេសរុស្ស៊ី ។
លោក Zelensky បាន បញ្ជាក់ថា លក្ខខណ្ឌ ៣ ចំណុចសម្រាប់ ការ ចូលតុ ចរចា រួម មាន “ការ ស្ដារ បូរណភាព ទឹកដី, សំណង សម្រាប់ ការ ខូចខាត ទាំងអស់ ដែល បណ្ដាល មក ពី សង្គ្រាម និងការ ដាក់ ទោស ឧក្រិដ្ឋជន សង្គ្រាម គ្រប់ រូប” ។
លោក Zelensky បាននិយាយនៅក្នុងសារវីដេអូមួយកាលពីពេលថ្មីៗនេះថា អ៊ុយក្រែនបានស្នើម្តងហើយម្តងទៀតនូវការចរចាសន្តិភាព ប៉ុន្តែរុស្ស៊ី តែងតែ ឆ្លើយតប មកវិញនូវ ការ វាយ ប្រហារ ភេរវកម្ម ថ្មីៗ ការ បាញ់ ផ្លោង ឬ ការ គំរាម កំហែងសាហាវៗគ្រប់ទម្រង់ ។
ស្របពេលជាមួយគ្នានេះ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov ក៏បានបង្ហោះសារនៅលើបណ្ដាញ Twitter ផងដែរថា បូរណភាពទឹកដីត្រូវតែស្ដារឡើងវិញ មុនពេលការចរចាណាមួយជាមួយរុស្ស៊ី ព្រោះវាជាភាពចាំបាច់បំផុតរបស់អ៊ុយក្រែន ។
គួររំឭកថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៩ ខែហើយ បន្ទាប់ពីផ្ទុះការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕



ប្រែសម្រួលដោយគីរីដងរែក




