25.8 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

លោក Zelenskyសុំចិត្តប្រជាជនខ្លួនកុំប្រារព្ធពិធីអ្វីទាំងអស់ ក្នុងថ្ងៃបុណ្យណូអែល

- Advertisement -spot_img

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញវីដេអូស្វាគមន៍បុណ្យណូអែល ដោយអំពាវនាវឲ្យប្រជាជនអត់ធ្មត់ និងកុំប្រារព្ធពិធីអ្វីទាំងអស់។

តាមរយៈឃ្លិបវីដេអូនោះដែរ លោកបាននិយាយថា “ជាអកុសល ថ្ងៃឈប់សម្រាកទាំងអស់មានរសជាតិជូរចត់សម្រាប់ពួកយើងក្នុងឆ្នាំនេះផ្ទះ និងផ្លូវរបស់យើងមិនអាចបំភ្លឺបានឡើយ។ សូម្បីតែកណ្ដឹងបុណ្យណូអែលក៏មិនអាចបន្លឺឡើងបានទេ ហើយអាច នឹងបន្លឺឡើង តាមរយៈស៊ីរ៉ែនវាយប្រហារតាមអាកាសឬស្នូរកាំភ្លើង និងការបំផ្ទុះប៉ុណ្ណោះ ខណៈយន្តហោះគ្មានមនុស្សបើកមិនអាចពន្លត់ ថ្ងៃ Christmas Dawn ឡើយហើយកាំជ្រួច នឹងទម្លុះស្មារតីរបស់អ៊ុយក្រែន”។

ទោះយ៉ាងណា លោក Zelensky ក៏ បាន និយាយ អំពីរយៈពេលជាង ៣០០ថ្ងៃ ដែលប្រជាជនអ៊ុយក្រែនបានប្រយុទ្ធចាប់តាំងពីការ វាយលុករបស់រុស្ស៊ី។ លោកបានមានប្រសាសន៍ថា “យើងរួមគ្នាតាំងពីព្រឹក ថ្ងៃទី ២៤ ខែ កុម្ភៈ ហើយ យើងបានឆ្លងកាត់មកយូរហើយ”។ លោកបញ្ជាក់ថាការតស៊ូរបស់ពួកគេ នឹងបន្ត ដោយមិនឈប់ឈរ៕

ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img