នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបជាមួយប្រធានអង្គការសេដ្ឋកិច្ចអន្តរជាតិសំខាន់ៗដែលបានទៅដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចសន្ទនា”១+១០”នៅវិមានសភាប្រជាជនចិនក្នុងទីក្រុងប៉េកាំង ។
លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយអង្គការសេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ ដើម្បីអនុវត្តពហុភាគីនិយម ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ គាំទ្រដល់ការអភិវឌ្ឍប្រទេសសកលខាងត្បូង ជំរុញពហុប៉ូលពិភពលោកដែលប្រកបដោយសមភាព និងសណ្តាប់ធ្នាប់ សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលប្រកបដោយបរិយាបន្ននិងផ្តល់អត្ថប្រយោជន៍ជាទូទៅ ដើម្បីកសាងពិភពលោកដ៏សមភាពដែលមានការអភិវឌ្ឍរួមគ្នា។
លោកស្រី Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មី លោកស្រី Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកAjay Banga ប្រធានធនាគារពិភពលោក និងលោកស្រី Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកបានតំណាងភាគីបរទេសថ្លែងសុន្ទរកថា។ ពួកគេបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន មានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍរបស់ប្រទេសចិន និងបានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ការគាំទ្រការងាររបស់អង្គការសេដ្ឋកិច្ចអន្តរជាតិក្នុងរយៈពេលជាយូរកន្លងមក។
លោក Xi Jinping បានស្តាប់ការបញ្ចេញមតិរបស់តំណាងបរទេសដោយយកចិត្តទុកដាក់ ហើយបានឆ្លើយតបទៅនឹងបញ្ហាកង្វល់របស់គូភាគី ដូចជាវញ្ហាសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចរបស់ប្រទេសចិន និងអភិបាលកិច្ចសេដ្ឋកិច្ចសកល ហើយលោកបានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗមានការលំបាករៀងៗខ្លួន ដូច្នេះ យើងគួរតែសហការគ្នាដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកបែបបើកចំហ ប្រកាន់ខ្ជាប់ការជំរុញការច្នៃប្រឌិតថ្មី និងចាប់យកឱកាសសំខាន់ៗដូចជា សេដ្ឋកិច្ចឌីជីថល ភាពវៃឆ្លាតសិប្បនិមិ្មត និងបច្ចេកទេសកាបូនទាប ដើម្បីបង្កើតប្រភពកម្លាំងចលករថ្មីនៃកំណើនសេដ្ឋកិច្ច៕
ដោយគិរីដងរែក