27.2 C
Phnom Penh
Tuesday, July 29, 2025
- Advertisement -spot_img

លោក Prayut នាំលោក Srettha ទៅទស្សនកិច្ចការិយាល័យនាយករដ្ឋមន្ត្រី

- Advertisement -spot_img

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានស្វាគមន៍អ្នកស្នងតំណែងរបស់លោក គឺលោក Srettha Thavisin នៅវិមានរដ្ឋាភិបាល ។

លោក Srettha ដែលបានទទួលសំឡេងគាំទ្រភាគច្រើនពីសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ បានទៅដល់ការិយាល័យអនាគតរបស់លោក ។ លោកត្រូវបានស្វាគមន៍ដោយ ឧត្តមសេនីយ Prayut ដែលបានអបអរសាទរចំពោះការជ្រើសរើសលោក ដោយសភា។ ក្រោយមក ពួកគេបានជួបគ្នាប្រហែលមួយម៉ោង។

លោក Prayut ក៏បាននាំលោក Srettha ដែលជាមហាសេដ្ឋីអចលនទ្រព្យប្រែក្លាយជាអ្នកនយោបាយ បានទៅទស្សនាទីតាំងអគារ ដែលរួមមានអគារ Thai Khufah ដែលជាទីស្នាក់ការនាយករដ្ឋមន្ត្រី និងអគារ Bhakdi Bodin ដែលបម្រើជាបន្ទប់ទទួលភ្ញៀវ។

លោក Srettha បេក្ខជននាយករដ្ឋមន្ត្រី នៃមេដឹកនាំសម្ព័ន្ធភាពភឿថៃ ទទួលបានសំឡេងភាគច្រើនពីសភានៅក្នុងកិច្ចប្រជុំរួមគ្នានៃព្រឹទ្ធសភា និងសភាតំណាង ។លោកបានទទួលសំឡេងគាំទ្រចំនួន ៤៨២ ពីសមាជិកសភា ៧៥០ រូប ដោយមាន ១៦៥ សំឡេងប្រឆាំង និង ៨១ អនុប្បវាទ៕

ប្រភព NationalThailand ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img