24 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

លោក Mark Zuckerberg មិនមានគំរោងចុះចេញពីដំណែងនៅឆ្នាំក្រោយនេះទេ

- Advertisement -spot_img

(បរទេស)៖ ម្សិលមិញនេះមានប្រភពលេចធ្លាយមួយបានបង្ហាញថា នាយកប្រតិបត្តិក្រុមហ៊ុន Meta Platform Inc លោក Mark Zuckerberg គ្រោងលាលែងពីតំណែង CEO នៅឆ្នាំក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បើយោងតាមព័ត៌មានដែលទទួលបានដោយគេហទំព័រ The Leak បង្ហាញថា លោក Zuckerberg បានសម្រេចចិត្តលាលែងពីតំណែងជា CEO របស់លោកនៅឆ្នាំ២០២៣ ខាងមុខ ខណៈរបាយការណ៍នេះបានធ្វើឱ្យភាគហ៊ុនរបស់ Meta កើនឡើង ១ភាគរយភ្លាមៗ។

មួយរយៈចុងក្រោយនេះ Meta ដែលជាក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំមួយរបស់ពិភពលោក កំពុងជួបនឹងបញ្ហាបាត់បង់ប្រាក់ចំណូល ជាហេតុនាំឱ្យម្ចាស់ក្រុមហ៊ុនត្រូវបង្ខំចិត្ត បណ្ដេញបុគ្គលិកប្រមាណជាង ១ម៉ឺននាក់ចេញទៅទាំងសោកស្ដាយកាលពីប៉ុន្មានសប្តាហ៍មុននេះ។ ជុំវិញបញ្ហានេះត្រូវបានប្រភពអះអាងថា Meta ខាតបង់ប្រាក់ប្រមាណជាង ៦០ពាន់លានដុល្លារ ដោយក្នុងនោះលោក Zuckerberg បានចំណាយលុយរាប់លានដុល្លារទៅលើ Metaverse ប៉ុន្តែវាដំណើរការមិនបានរលូនសោះ។ បញ្ហានេះបានធ្វើឱ្យ បណ្ដាវិនិយោគិនជាច្រើន បាត់បង់ទំនុកចិត្តលើក្រុមហ៊ុន Meta រួមជាមួយនឹងបញ្ហាភាគហ៊ុនធ្លាក់ចុះខ្លាំងផងដែរ។

តែយ៉ាងណាគ្រាន់តែលេចធ្លាយព័ត៌មាននេះកាលពីម្សិលមិញ អ្នកនាំពាក្យក្រុមហ៊ុន Meta Platforms លោក Andy Stone បានធ្វើការបដិសេធនៅក្នុងគណនី Twitter របស់លោកថា របាយការណ៍ស្តីពីនាយកប្រតិបត្តិលោក Mark Zuckerberg ដែលលាលែងពីតំណែងនៅឆ្នាំក្រោយគឺ «មិនពិត»៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img