28.7 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

លោក Elon Musk ស្វែងរកឪកាសនៅចិនដើមខែនេះ

- Advertisement -spot_img

លោក Elon Musk ត្រូវបានគេរាយការណ៍មកថា កំពុងរៀបចំផែនការទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ដោយរំពឹងថានឹងបានជួបជាមួយនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិនគឺលោក Li Qiang។

ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងថា មហាសេដ្ឋីរូបនេះគ្រោងនឹងទៅទស្សនកិច្ចក្នុងប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ខណៈដែលដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់លោក ត្រូវបានធ្វើឡើងកាលពីឆ្នំា២០២០ ចំពេលជំងឺកូវីដ១៩ កំពុងផ្ទុះរីករាលដាល។

ដំណើរទស្សនកិច្ចនេះ អាចនឹងធ្វើឡើងនៅក្នុងដើមខែមេសានេះ ដោយពេលវេលាជាក់លាក់អាស្រ័យលើកាលវិភាគរបស់លោកនាយករដ្ឋមន្ត្រីចិន ហើយចំពោះគោលបំណងនៃដំណើរទស្សនកិច្ចនេះមិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ។

គួរបញ្ជាក់ផងដែរថា ចិនគឺជាទីផ្សារធំមួយសម្រាប់ក្រុមហ៊ុន Tesla បើទោះបីជាជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកកំពុងបង្កើនសមត្ថភាព និងពង្រីកទីផ្សារក្ដី ក៏ Tesla នៅតែជាអាទិភាពចម្បងសម្រាប់ប្រជាជនចិន៕

ប្រភព The Economic Times ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img