25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

លោក Conte៖ ការចូលរួមរបស់ Richarlison នៅ World Cup មិនស្ថិតក្នុងមន្ទិលសង្ស័យនោះទេ

- Advertisement -spot_img

(ឡុងដ៍)៖ បញ្ហារបួសកំភួនជើងរបស់កីឡាករ Richarlison របស់ក្លិប Tottenham Hotspur មិនធ្ងន់ធ្ងរដូចអ្វីដែលបានគិតពីដំបូងនោះទេ ហើយខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នឹងជាសះស្បើយសមស្របតាមពេលវេលាសម្រាប់ព្រឹត្តិការណ៍ World Cup។ នេះបើតាមសម្តីអ្នកចាត់ការក្លិប លោក Antonio Conte ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

កីឡាករវ័យ ២៥ឆ្នាំរូបនេះបានរងរបួសនៅក្នុងការប្រកួតលទ្ធផលឈ្នះ ២-០ លើអតីតក្រុមរបស់លោក Everton ក្នុងលីគកំពូលអង់គ្លេស Premier League កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយក្រោយមកបានលើកឡើងថា លោកមានការបារម្ភថា លោកអាចនឹងត្រូវអវត្តមានពីការប្រកួតនៅប្រទេសកាតា។

លោក Conte បានអះអាងថា Richarlison ដែលបានស៊ុតបញ្ចូលទី ១៧គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨លើកសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលនេះ នឹងជាសះស្បើយវិញ មុនពេលព្រឹត្តិការណ៍លំដាប់ពិភពលោកនេះចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ។

«កីឡាកររូបនេះមិនមានហានិភ័យក្នុងការមិនបានលេង World Cup នោះទេ។ បញ្ហារបួសមិនធ្ងន់ធ្ងរខ្លាំងឡើយ។ ខ្ញុំរីករាយចំពោះកីឡាករ»។ នេះបើតាមការស្រង់សម្តីលោក Conte បានប្រាប់អ្នកសារព័ត៌មាន មុនពេលការប្រកួតក្នុងលីគរបស់ក្រុមលោក ប៉ះ Manchester United នៅថ្ងៃពុធ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img