31.3 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

លោក Ceferin ជាប់ការបោះឆ្នោតម្តងទៀត ជាប្រធាន UEFA ដោយគ្មានសំឡេងជំទាស់

- Advertisement -spot_img

(លីសបន)៖ លោក Aleksander Ceferin ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ជាថ្មីម្តងទៀត ដោយគ្មានសំឡេងជំទាស់ឡើយ នៅអំឡុងពេលសមាជប្រចាំឆ្នាំនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នាថ្ងៃពុធ។

បុរសសញ្ជាតិស្លូវេនីរូបនេះ បានជាប់ឆ្នោតជាថ្មីម្តងទៀត សម្រាប់អាណត្តិរយៈពេល ៤ឆ្នាំ រហូតដល់ឆ្នាំ២០២៧។

លោក Ceferin បានជាប់ឆ្នោតជាប្រធានទី៧ របស់ UEFA ក្នុងឆ្នាំ២០១៦ ជំនួសលោក Michel Platini ដែលត្រូវបានហាមឃាត់ពីរដ្ឋបាលបាល់ទាត់ ក្នុងឆ្នាំ២០១៥ ពីបទបំពានក្រមសីលធម៌ និងបានបង្ខំឲ្យលាលែងពីតំណែង ក្នុងឆ្នាំ២០១៦ បន្ទាប់ពីចាញ់ក្តី។

លោក Ceferin ដែលជាមេធាវីមួយរូបនោះ ត្រូវបានជាប់ឆ្នោតជាថ្មីក្នុងអាណត្តិទី២ ដោយគ្មានការជំទាស់ សម្រាប់អាណត្តិរយៈពេល ៤ឆ្នាំ ក្នុងឆ្នាំ២០១៩ ដែរ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img