25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

លោក Biden ជំរុញប្រទេសស៊ុយអែតទទួលបានសមាជិកភាពណាតូ

- Advertisement -spot_img

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់លោកនាយករដ្ឋមន្ត្រី អ៊ូល គ្រីស្ទឺសសុន (Ulf Kristersson) នៅថ្ងៃពុធសប្តាហ៍នេះថា លោកកំពុង «ទន្ទឹងរង់ចាំ» ការសម្រេចចិត្តចុងក្រោយ ដើម្បីឲ្យស៊ុយអែតក្លាយជាសមាជិកអង្គការណាតូ ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចត្រៀមរៀបចំកិច្ចប្រជុំកំពូល នៅសប្តាហ៍ក្រោយ។

ថ្លែងនៅក្នុងការិយាល័យ Oval Office កាលពីថ្ងៃពុធ លោក Biden បាននិយាយថា លោកចង់រំលឹកឡើងវិញថា លោក “គាំទ្រយ៉ាងពេញលេញ នូវសមាជិកភាពរបស់ប្រទេសស៊ុយអែតនៅក្នុង Nato” ហើយកំពុង “ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ” ចំពោះការផ្តល់សច្ចាប័ន។

ចំណែក លោក គ្រីស្ទឺសសុន បានថ្លែងអំណរគុណចំពោះ «ការគាំទ្រដ៏រឹងមាំ» របស់លោក បៃដិន សម្រាប់ការស្នើសុំចូលជាសមាជិកអង្គការ NATO របស់ស៊ុយអែត ដែលតួកគី និងហុងគ្រី កំពុងជំទាស់។

យ៉ាងនេះក្តី លោក គ្រីស្ទឺសសុន និងលោក បៃដិន មានការយល់ឃើញដូចគ្នាថា កិច្ចប្រជុំកំពូលណាតូដែលនឹងធ្វើឡើងនៅទីក្រុងវីនីញូស របស់ប្រទេសលីទុយអានី គឺពិតជាពេលវេលា សមរម្យសម្រាប់ការចូលរួមរបស់ស៊ុយអែត ប៉ុន្តែមានតែតួកគី ប៉ុណ្ណោះដែលអាចសម្រេចបាន។ ដោយឡែក ហុងគ្រីឯណោះវិញក៏បានបង្ហាញថា ខ្លួននឹងធ្វើតាម ការសម្រេចចិត្តរបស់តួកគីក្នុងដំណើរការនេះ។

ប្រភព The Guardian ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img