26.7 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

លោក អូបាម៉ា៖ ហេតុអ្វី ព័ត៌មានយាន Titan ផ្សាយព្រោងព្រាត តែរឿងលិចទូកនៅក្រិកស្លាប់មនុស្សរាប់សិបនាក់ ស្ងាត់ឈឹង?

- Advertisement -spot_img

អតីតប្រធានាធិបតីអាមេរិកបានលើកឡើងពីសោកនាដកម្មទូកក្រិករាប់រយនាក់បានស្លាប់កាលពីសប្តាហ៍មុន។

លោក បារ៉ាក់ អូបាម៉ា និយាយក្នុងកម្មវិធី “មិនអាចទទួលយកបាន” ដែលសោកនាដកម្មលិចទឹករបស់ Titanទទួលបានការចាប់អារម្មណ៍ច្រើនជាងការស្លាប់របស់ជនភៀសខ្លួនរាប់រយនាក់នៅជិតប្រទេសក្រិក។

អតីតប្រធានាធិបតីអាមេរិករូបនេះ បាននិយាយនៅក្នុងសន្និសីទមួយដែលធ្វើឡើងដោយមូលនិធិ Stavros Niarchos ក្នុងទីក្រុង Athens កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលគាត់បានពិភាក្សាអំពីការតស៊ូដែលអ្នកស្វែងរកសិទ្ធិជ្រកកោនប្រឈមមុខជុំវិញពិភពលោក។គាត់បាននិយាយថា “យើងមិនអាចព្រងើយកន្តើយបានទេ។
“អ្នកគិតអំពីអ្វីដែលកំពុងកើតឡើងនៅសប្តាហ៍នេះមានសោកនាដកម្មដ៏សក្ដានុពលមួយកំពុងលាតត្រដាងជាមួយនឹងនាវាមុជទឹកដែលកំពុងគ្របដណ្តប់ជុំវិញពិភពលោក។

លោក អូប៉ាម៉ា បន្តថា លើពិភពលោកមានសោកនាដកម្មជាច្រើនកើតឡើងតំណាលគ្នានឹងហេតុការណ៍បាត់យានជ្រមុជទឹក Titan នេះ ប៉ុន្តែការដែលគ្រោះថ្នាក់លិចទូកកណ្តាលសមុទ្រមេឌីទែរ៉ាណេ មិនសូវមានសារព័ត៌មានចុះផ្សាយបែបនេះ បានបង្ហាញពីភាពលម្អៀងរួចទៅហើយ។ លោកយល់ឃើញថា កម្រិតនៃជីវិតរបស់មនុស្សពិតជាមានភាពខុសគ្នាខ្លាំង ព្រោះចំណាប់អារម្មណ៍របស់មនុស្សភាគច្រើនងាកទៅរកការបាត់យានជ្រមុជទឹក Titan ស្ទើរទាំងស្រុង។

គ្រោះថ្នាក់លិចទូកនេះបានកើតឡើងកាលពីថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៣ ពោលគឺមុនការផ្អើលបាត់យានជ្រមុជទឹក Titan ប៉ុន្មានថ្ងៃ។ ការលិចទូកកណ្តាលមហាសាគរនេះបានបណ្តាលឱ្យមនុស្សចំនួន ៨២នាក់ បាត់បង់ជីវិត មនុស្សចំនួន ១០៤ នាក់ ត្រូវបានជួយសង្គ្រោះ ចំណែកកុមារជាង ១០០នាក់ កំពុងបាត់ខ្លួន។

ទូកពេញដោយជនភៀសខ្លួនរាប់រយនាក់ នៅកណ្តាលមហាសមុទ្រក្រិច
អ្នកដែលស្លាប់ក្នុងហេតុការណ៍លិចទូកនោះសុទ្ធសឹងតែជាជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសនានាដូចជា ប៉ាគីស្ថាន ស៊ីរី អេហ្ស៊ីប និងប៉ាឡេស្ទីន។ យោងតាមឆ្មាំសមុទ្រ កងទ័ពជើងទឹក ដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនេះបានឱ្យដឹងថា ជនអន្តោប្រវេសន៍រាប់រយនាក់នេះបានធ្វើដំណើរពីប្រទេសលីប៊ី ឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី៕

ប្រភពប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img