29.1 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

លោក ស៊ី ជិនពីង នឹង គីម ជុងអ៊ុន ធ្វើការរួមគ្នាជាមួយគ្នា ដើម្បីសន្តិភាពក្នុងតំបន់ និងពិភពលោក

- Advertisement -spot_img

(សេអ៊ូល)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនថាចិនមានបំណងធ្វើការរួមគ្នាជាមួយ កូរ៉េខាងជើង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងសម្រាប់ពិភពលោក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសំបុត្រមួយច្បាប់ ដែលបានផ្ញើកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍កន្លងទៅនេះ ជាការឆ្លើយតបទៅនឹងសារអបសាទររបស់លោក គីម ជុងអ៊ុន ទៅកាន់លោក ស៊ី ក្រោយលោកត្រូវបានជ្រើសតាំងឱ្យបន្ត កាន់តែតំណែងជាអគ្គលេខាធិការបក្សកម្មុយនិស្តចិន និងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣កាលពីខែតុលាកន្លងទៅ។ K CNA បន្ថែមថាលោក ស៊ី ជិនពីង ក៏បានសង្កត់ធ្ងន់ដែរថាពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្ដូរមិនធ្លាប់មានពីមុនមក ហើយចិនមានបំណងពង្រឹង ទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងជើង ដើម្បីធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ក៏ប៉ុន្តែ KCNA មិនបានបញ្ជាក់ថាតើនៅក្នុងសំបុត្រដដែលនោះ លោក ស៊ី ជិនពីង បានលើកឡើងពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ជាហូរហែរនាពេលកន្លងមក ដែរឬក៏យ៉ាងណានោះទេ ស្របពេលស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង ដោយម្ខាងទីក្រុងព្យុងយ៉ាង ធ្វើតេស្ដមីស៊ីល រីឯម្ខាងទៀតគឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img