ប៉េកាំង៖ ប្រធានាធិបតីចិនលោក Xi Jinping និងសមភាគីបារាំងលោក Emmanuel Macron បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយនៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនកាលពីថ្ងៃអង្គារ។
មេដឹកនាំក៏បានអំពាវនាវឱ្យមាន “ការអនុវត្តជាក់ស្តែង” នៃដំណោះស្រាយរដ្ឋពីរនៅអ៊ីស្រាអែល និង “ថ្កោលទោស” គោលនយោបាយរបស់អ៊ីស្រាអែលក្នុងការកសាងការតាំងទីលំនៅនៅតំបន់ West Bank ។
លោកXiកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសបារាំងដែលជាផ្នែកនៃដំណើរលើកដំបូងរបស់លោកក្នុងរយៈពេលប្រាំឆ្នាំទៅកាន់អឺរ៉ុប ជាកន្លែងដែលលោកត្រូវបានមេដឹកនាំអឺរ៉ុបដាក់សម្ពាធលើភាពតានតឹងពាណិជ្ជកម្ម និងអ៊ុយក្រែន។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក