កាលពីថ្ងៃ ចន្ទ ទី ២១ កុម្ភៈ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឱ្យ មានការដាក់ពង្រាយ ទ័ព រុស្សី ចូលក្នុងតំបន់ផ្ដាច់ ខ្លួនដូណេតស្ក៍ និងលូហានស្ក៍នៅខាងកើត អ៊ុយក្រែនបន្ទាប់បានប្រកាសទទួលស្គាល់ ឯករាជ្យភាពរបស់តំបន់ទាំងពីរនេះធ្វើឱ្យមាន ការ កើនឡើងការព្រួយបារម្ភអំពីការផ្ទុះសង្គ្រាម ។
សាក្សីនៅក្រុងដូណេតស្ក៍បានប្រាប់សារព័ត៌មាន Reuters ថាពួកគេបានរថក្រោះ និងសម្ភារៈយោធាផ្សេងទៀត ធ្វើដំណើរចូលក្រុង ប៉ុន្តែ គ្មានរូបសញ្ញាដែលអាចបញ្ជាក់ ពីអត្តសញ្ញាណ ឬ អង្គភាពបានទេ ។
ក្នុងការថ្លែងសុន្ទរកថាចាក់ផ្សាយលើទូរទស្សន៍ លោក ពូទីន ហាក់ ដូច ជាពោរពេញទៅដោយកំហឹងបានលើកឡើងអំពីអយុត្តិធម៌ដែល លោកនិយាយថាលោកខាងលិចបានប្រព្រឹត្តហើយបាននិយាយថាដែនដី អ៊ុយក្រែន ខាងកើតគឺជាដែនដី បុរាណរបស់ប្រទេសរុស្សី ។ ជា មួយមេដឹកនាំក្រុមផ្ដាច់ខ្លួននៅដូណេតស្ក៍ និងលូហានស្ក៍ លោក ពូទីន បានចុះ ហត្ថលេខាលើ ក្រឹត្យទទួលស្គាល់ឯករាជ្យភាពនៃតំបន់ ទាំងពីរពីប្រទេស អ៊ុយក្រែន ។
ការប្រកាសរបស់លោក ពូទីន បាន ទាក់ទាញការ ថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍ អន្តរជាតិ ខណៈពេលដែលអាមេរិកដាក់ទណ្ឌកម្ម ភ្លាមៗ លើតំបន់ផ្ដាច់ខ្លួន ហើយសេតវិមានបាននិយាយថាខ្លួនកំពុង ត្រៀមដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្សី ។ អង់គ្លេស បារាំង និង អាល្លឺម៉ង់ក៏បានយល់ព្រមឆ្លើយតបទៅនឹងការទទួលស្គាល់របស់រុស្សីចំពោះតំបន់ផ្ដាច់ខ្លួនទាំងពីរដោយការដាក់ទណ្ឌកម្ម ។
អាមេរិកបានរុស្សី គឺកំពុងត្រៀមធ្វើការឈ្លានពានអ៊ុយក្រែនដោយការប្រមូល ផ្ដុំ ទាហានជាង ១៥០.០០០ នៅ ជិត ព្រំដែន ប្រទេសនោះប៉ុន្តែរុស្សីបានច្រានចោលថាខ្លួនគ្មានផែនការធ្វើបែបនេះទេ ។ ការប្រកាសទទួលស្គាល់បែបនេះគឺនឹង កាន់ធ្វើឱ្យផ្លូវស្វែង កមធ្យោបាយការទូតកាន់តែលំបាកហើយជាការរំលោភកិច្ចព្រមព្រៀងស្វែងរកសន្តិភាពដែល សម្របសម្រួលដោយបារាំង និងអាល្លឺម៉ង់ ៕
កាលពីថ្ងៃ ចន្ទទី ២១ កុម្ភៈប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀរពូទីនបានបញ្ជា ឱយមានការដាក់ពង្រាយទ័ពរុស្សីចូលក្នុង តំបន់ផ្ដាច់ខ្លួនដូណេតស្ក៍ និងលូហានស្ក៍នៅខាងកើតអ៊ុយក្រែនបន្ទាប់បានប្រកាសទទួលស្គាល់ឯករាជ្យភាពរបស់តំបន់ ទាំងពីរនេះធ្វើឱ្យមានការកើនឡើងការព្រួយបារម្ភអំពីការផ្ទុះសង្គ្រាម ។
សាក្សីនៅក្រុង ដូណេតស្ក៍បានប្រាប់សារព័ត៌មាន Reuters ថាពួកគេបាន ថក្រោះ និង សម្ភារៈយោធាផ្សេងទៀតធ្វើដំណើរចូលក្រុងប៉ុន្តែគ្មានរូបសញ្ញាដែលអាចបញ្ជាក់ពីអត្តសញ្ញាណឬអង្គភាពបានទេ ។
ក្នុងការថ្លែងសុន្ទរកថាចាក់ផ្សាយលើទូរទស្សន៍ លោក ពូទីន ហាក់ដូចជាពោរពេញទៅដោយកំហឹងបានលើកឡើងអំពីអយុត្តិធម៌ដែល លោកនិយាយថាលោកខាងលិចបានប្រព្រឹត្តហើយបាននិយាយថាដែនដី អ៊ុយក្រែន ខាងកើតគឺជាដែនដីបុរាណរបស់ប្រទេសរុស្សី ។ ជា មួយមេដឹកនាំក្រុមផ្ដាច់ខ្លួននៅដូណេតស្ក៍ និងលូហានស្ក៍លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យទទួលស្គាល់ឯករាជ្យភាពនៃតំបន់ទាំង ពីរពីប្រទេស អ៊ុយក្រែន ។
ការប្រកាសរបស់លោក ពូទីន បានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិខណៈពេលដែលអាមេរិកដាក់ទណ្ឌកម្ម ភ្លាមៗលើតំបន់ផ្ដាច់ខ្លួនហើយសេតវិមានបាននិយាយថាខ្លួនកំពុងត្រៀមដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្សី ។ អង់គ្លេសបារាំង និង អាល្លឺម៉ង់ក៏បានយល់ព្រមឆ្លើយតបទ នឹងការទទួលស្គាល់របស់រុស្សីចំពោះតំបន់ផ្ដាច់ខ្លួនទាំងពីរដោយការដាក់ទណ្ឌកម្ម ។
អាមេរិកបានរុស្សីគឺកំពុងត្រៀមធ្វើការឈ្លានពាន អ៊ុយក្រែន ដោយការប្រមូលផ្ដុំទាហានជាង ១៥០.០០០ នៅជិតព្រំដែនប្រទេសនោះ ប៉ុន្តែ រុស្សីបានច្រានចោលថាខ្លួនគ្មានផែនការធ្វើបែបនេះទេ ។ ការប្រកាសទទួលស្គាល់បែបនេះគឺ នឹងកាន់ធ្វើឱ្យផ្លូវស្វែងរក មធ្យោបាយការទូតកាន់តែលំបាកហើយជាការរំលោភកិច្ចព្រមព្រៀងស្វែងរកសន្តិភាពដែលសម្របសម្រួលដោយបារាំងនិងអាល្លឺម៉ង់ ៕
អត្ថបទ និងរូបភាពដោយ៖សារព័ត៌មានគីរីដងរែក