ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ថា ប្រទេសរបស់លោកពិតជាបានវាយប្រហារលើទីតាំងថាមពលរបស់អ៊ុយក្រែនប្រាកដមែន ដែលជាការសងសឹកចំពោះការវាយប្រហារទៅលើគោលដៅរបស់រុស្ស៊ី ។
លោក ពូទីន បាននិយាយទៅកាន់ទាហាននៅទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ ដោយសំដៅទៅលើការវាយប្រហារដោយមីស៊ីលម្តងហើយម្តងទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលដែលបានចាប់ផ្តើមនៅក្នុងខែតុលាថា កងកម្លាំង រុស្ស៊ីពិតជា បាន អនុវត្តការវាយប្រហារទាំងនោះមែន ។
ប៉ុន្តែ លោក ពូទីន បាន សួរទៅវិញថា ការវាយប្រហាររបស់រុស្ស៊ីកើតឡើង ដោយសារអ្វី ហើយតើ អ្នក ណា ដែល បើក ការ វាយ ប្រហារ មុន ហើយ អ្នក ណា បាន វាយ ប្រហារ ស្ពានគ្រីមៀរ និង រោងចក្រ ថាមពលរបស់ រុស្ស៊ីនោះ ។
កាលពីខែតុលាការវាយប្រហារដោយការបំ ផ្ទុះ មួយ បានកើតឡើងលើ ស្ពានគ្រីមៀ បន្ទាប់តំបន់ភាគខាងត្បូងរបស់អ៊ុយក្រែនមួយនេះត្រូវបានដាក់បញ្ចូលជាឯកតោភាគីដោយរុស្ស៊ីក្នុងឆ្នាំ ២០១៤ ។
ទន្ទឹមនោះលោក ពូទីន មិន បាន និយាយ អំពី ការ ផ្ទុះ នៅ អាកាសយានដ្ឋាន រុស្ស៊ី កាល ពី ថ្ងៃ ចន្ទនោះទេ ។ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីនឹងបន្តការលុកលុយរបស់ខ្លួន ដើម្បីគ្រប់គ្រងទាំងស្រុងលើតំបន់ចំនួន ៤ ដែលរុស្ស៊ីអះអាងថាបានដាក់បញ្ចូលរួចហើយ ៕




ប្រែសម្រួលដោយគីរីដងរែក




