22.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

លោក ពូទីន ថា មហន្តរាយសកលនឹងផ្ទុះឡើង បើកងទ័ពណាតូប៉ះជាមួយ រុស្ស៊ី

- Advertisement -spot_img

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា រាល់ការប៉ះទង្គិចដោយផ្ទាល់ណាមួយ ជាមួយកងទ័ព ណាតូ និងរុស្ស៊ី នឹងនាំទៅរកមហន្តរាយពិភពលោក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន លោក ពូទីន បាន និយាយ ថា “ក្នុងករណីណាក៏ដោយ ឬ ការប៉ះទង្គិចដោយផ្ទាល់របស់កងទ័ពណាតូ ជាមួយ កងទ័ព រុស្ស៊ី គឺជា សកម្មភាពដ៏គ្រោះថ្នាក់ ដែល អាច នាំ ទៅ រក គ្រោះ មហន្តរាយ ពិភពលោកឆាប់ៗ។

ដោយឡែក នៅមុន នេះ លោក ពូទីន បានព្រមានថា លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារ ទឹកដី រុស្ស៊ី បន្ទាប់ ពី ការ បញ្ចូល តំបន់ ចំនួន បួន នៃ អ៊ុយក្រែន កាលពីខែមុន ដែលជាទង្វើដែលអង្គការ សហប្រជាជាតិ បាន ថ្កោលទោស ក្នុង សប្ដាហ៍ នេះ។

ទោះបីជា យ៉ាងនេះក្ដី បើ យោងតាមសេចក្តី ថ្លែងការណ៍ ដែល ចេញផ្សាយ ដោយ សេត វិមានកាលពីថ្ងៃអង្គារ ក្រុមប្រទេសទាំងប្រាំពីរ (G7) បាន និយាយព្រមៗគ្នាថា “យើងមិន ពេញចិត្ត ចំពោះ ជំហាន ជណ្ដើរ យន្ត របស់រុស្ស៊ីដោយចេតនា រួមទាំងការចល័ត ផ្នែកខ្លះ នៃអ្នកបំរុង និង វោហាសាស្ត្រ នុយក្លេអ៊ែរ ដែលមិនទទួលខុសត្រូវ ហើយកំពុងដាក់សន្តិភាព និង សន្តិសុខ ពិភពលោកស្ថិត ក្នុងហានិភ័យ។ យើងបញ្ជាក់ជាថ្មីថា ការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ ឬ នុយក្លេអ៊ែរ ដោយ រុស្ស៊ី នឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ៕”

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img