35.3 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

លោក ពូទីន ចាត់ទុកប្រជាជន អ៊ុយក្រែនជាប្អូនជនរួមជាតិជាមួយរុស្ស៊ី

- Advertisement -spot_img

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកនៅតែចាត់ទុកប្រជាជនអ៊ុយក្រែនជាបងប្អូនជនរួមជាតិជាមួយរុស្ស៊ី ។

លោក ពូទីន បានសង្កត់ធ្ងន់នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាភិបាលនៃក្រសួងការពារជាតិកាលពីថ្ងៃពុធថា “ខ្ញុំនិយាយនេះគឺដោយការទទួលខុសត្រូវ ។ គ្រប់គ្នាដឹងពីជំហររបស់ខ្ញុំហើយ យើងតែងចាត់ទុកប្រជាជនអ៊ុយក្រែនជាបងប្អូននឹងយើង” ។

មេដឹកនាំរុស្ស៊ីរូបនេះបានចង្អុលបង្ហាញថា “ទីក្រុងមូស្គូបានព្យាយាមអស់ជាច្រើនឆ្នាំមកហើយដើម្បីកសាងទំនាក់ទំនងជាមួយទីក្រុងកៀវ ក្រោមលក្ខខណ្ឌភូមិសាស្ត្រនយោបាយថ្មី ។ នៅក្រោមលក្ខខណ្ឌថ្មីនេះ យើងបានធ្វើអ្វីគ្រប់យ៉ាងដើម្បីកសាងទំនាក់ទំនង មិនត្រឹមតែអ្នកជិតខាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទំនាក់ទំនងជាបងប្អូនផងដែរ” ។

លោកប្រធានាធិបតីរុស្ស៊ីបញ្ជាក់ទៀតថា “យើងបានផ្តល់ប្រាក់កម្ចី និងផ្គត់ផ្គង់ធនធានថាមពលស្ទើរតែមិនគិតថ្លៃពីអ៊ុយក្រែនអស់រយៈពេលជាច្រើនឆ្នាំ! ប៉ុន្តែយើងបែរជាទទួលបានលទ្ធផលខុសពីការរំពឹងទុកទៅវិញ” ។

ទន្ទឹមនោះ លោកបានរំលឹកឡើងវិញថា នៅពេលដែលអ៊ុយក្រែនចាកចេញពីសហភាពសូវៀត អ៊ុយក្រេនបានប្រកាសឯករាជ្យរបស់ខ្លួនថាជា រដ្ឋអព្យាក្រឹត ហើយខ្ញុំគិតថា មេដឹកនាំរុស្ស៊ីនៅពេលនោះក៏មានគំនិតបែបនេះដែរ ។ រដ្ឋអព្យាក្រឹត មានន័យថា ប្រជាជនរបស់យើងជាបងប្អូន មានវប្បធម៌តែមួយ មានគុណតម្លៃ និងសីលធម៌ ក៏ដូចជាប្រវត្តិសាស្រ្តរួមគ្នា ប៉ុន្តែនេះមិនមែនទេ ។

ជាចុងក្រោយលោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ថា សកម្មភាពរបស់រុស្ស៊ីលើការកសាងទំនាក់ទំនងល្អជាមួយអ៊ុយក្រែនបានបរាជ័យ ទើបធ្វើឲ្យផ្ទុះសង្គ្រាមលុកលុយលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕

ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img