26.7 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

លោក ពូទីន៖ ការបាញ់ស្រោចមីស៊ីលទៅលើអ៊ុយក្រែនគឹសងសឹក ការបំផ្ទុះស្ពានគ្រីមៀ

- Advertisement -spot_img

(កៀវ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានព្រមានចាត់វិធានការឆ្លើយតបធ្ងន់ៗទៀត ប្រសិនបើការវាយប្រហារលើរុស្ស៊ី នៅតែបន្ត។ ការព្រមានរបស់លោកធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីលរាប់សិបគ្រាប់ទៅលើ ទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

លោកប្រធានាធិបតីរុស្ស៊ី បាននិយាយព្រមានដូចខាងលើ ក្នុងឱកាសបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិមួយ នាថ្ងៃចន្ទនេះ។ លោក ពូទីន បានលើកឡើងថា រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល, យោធា និងទំនាក់ទំនងរបស់អ៊ុយក្រែន នាថ្ងៃនេះ ដើម្បីជាការសងសឹកសម្រាប់ការវាយប្រហារ លើស្ពានយុទ្ធសាស្រ្តដែលតភ្ជាប់ រវាងប្រទេសរុស្ស៊ីនិងឧបទ្វីបគ្រីមៀ កាលពីចុងសប្តាហ៍កន្លងទៅ។

លោក ពូទីន បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើការវាយប្រហារនៅតែបន្តប្រឆាំងលើរុស្ស៊ី នោះការឆ្លើយតបធ្ងន់ៗនឹងនៅតែបន្ត។ ទំហំនៃការឆ្លើយតបរបស់យើង នឹងដូចគ្នាជាមួយទំហំនៃការគំរាមកំហែងចំពោះរុស្ស៊ីយ៉ាងដូច្នោះ។ ក្នុងករណីមានការព្យាយាម ប្រព្រឹត្តអំពើភេរវកម្ម នៅលើទឹកដីរបស់យើងទៀតនោះ ការឆ្លើយតបរបស់រុស្ស៊ីនឹងកាន់តែធ្ងន់»។

គួរបញ្ជាក់ថា ក្នុងការថ្លែងសារកាលពីថ្ងៃអាទិត្យកន្លងទៅ លោក ពូទីន បានចោទអ៊ុយក្រែន ជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀ និងហៅវាថាជា អំពើភេរវកម្ម។ ស្ពាននោះបានដើរតួនាទី ជាមធ្យោបាយផ្គត់ផ្គង់យ៉ាងសំខាន់បំផុតមួយ សម្រាប់កងកម្លាំងរបស់រុស្ស៊ី នៅភាគខាងត្បូងអ៊ុយក្រែន៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img