30.1 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

លោក ពូទីនអោយអតីតសាធារណរដ្ឋសូវៀតសាមគ្គីគ្នា

- Advertisement -spot_img

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រើកិច្ចប្រជុំកំពូលក្រៅផ្លូវការនៃរដ្ឋឯករាជ្យ Commonwealth (CIS) ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ អំពាវនាវឲ្យមានសាមគ្គីភាព ក្នុងចំណោមប្រទេសអតីតសាធារណរដ្ឋសូវៀត។

ការអំពាវនាវរបស់លោក ពូទីន ខាងលើនេះកើតមានឡើង ស្របពេលដែលប្រទេសអាស៊ីកណ្តាលមួយចំនួនដែលរុស្ស៊ីចាត់ទុកថា ស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន ហាក់កំពុងឃ្លាតឆ្ងាយពីរុស្ស៊ី ជុំវិញសង្គ្រាមឈ្លានពានអ៊ុយក្រែន។

ទោះបីជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំកំពូល CIS ដែលធ្វើឡើងនៅទីក្រុង St. Petersburg ថា គាត់ទទួលស្គាល់មានការខ្វែងគំនិតគ្នាក្នុងចំណោមរដ្ឋឯករាជ្យ CIS ប៉ុន្តែលោកនឹងព្យាយាមសហការគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនោះ។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំខាងលើនេះ លោក ពូទីន ត្រូវបានគេរំពឹងថា នឹងជួបជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គាត់ គឺប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌើ លូកាសិនកូ ក្នុងអំឡុងកិច្ចប្រជុំជាបន្តបន្ទាប់ទៀតដែលគ្រោងទុកគិតចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីស្វែងរកជំនួយបន្ថែមទៀតពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន៕

ប្រភព NHK WORLD ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img