32.9 C
Phnom Penh
Saturday, July 5, 2025
- Advertisement -spot_img

លោក ប្រាជ្ញ ចន្ទ ៖ គណបក្ស នយោបាយអាចស្នើសុំបង្កើតគណនី ប្រើប្រាស់សម្រាប់រៀបចំបញ្ជីបេក្ខជន

- Advertisement -spot_img

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោតនាព្រឹកថ្ងៃ ពុធ ទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ( គ . ជ . ប ) បានបញ្ជាក់ថា សម្រាប់ ការរៀបចំ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ នេះ គណបក្សនយោបាយ ដែលមាន បំណង ចូលរួម ប្រកួតប្រជែង ការបោះឆ្នោត ត្រូវ រៀបចំ ដាក់ពាក្យ ចុះបញ្ជី បេក្ខជន នៃ គណបក្សនយោបាយ ដោយ ដៃ ទៅ គណៈកម្មការ ឃុំ សង្កាត់ រៀបចំ ការបោះឆ្នោត ដូចដែល ធ្លាប់បាន អនុវត្ត កន្លងមក ហើយ គណបក្សនយោបាយ អាច ស្នើសុំ គ . ជ . ប បង្កើត គណនី ប្រើប្រាស់ សម្រាប់ រៀបចំ បញ្ជី បេក្ខជន នៃ គណបក្សនយោបាយ ឈរឈ្មោះ បោះឆ្នោត តាម កម្មវិធី របស់ គ . ជ . ប ។

បើតាម លោក ប្រាជ្ញ ចន្ទ បច្ចេក – វិទ្យា ដែល គ . ជ . ប បាន ប្រើ សម្រាប់ ការចុះឈ្មោះ បោះឆ្នោត គឺ ទទួលបាន លទ្ធផល ល្អ ហើយ ឥឡូវនេះ គ . ជ . ប បានដាក់ ឱ្យប្រើ ប្រាស់ បច្ចេក វិទ្យា ថ្មី មួយទៀត គឺ កម្មវិធី គ្រប់គ្រង ការចុះបញ្ជី បេក្ខជន នៃ គណបក្សនយោបាយ កម្មវិធី ចេញ ឯកសារ បញ្ជាក់ អត្តសញ្ញាណ បម្រើឱ្យ ការបោះឆ្នោត និង កម្មវិធី ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង បូកសរុប លទ្ធផល នៃ ការបោះឆ្នោត ។ លោក ថា ការបណ្តុះបណ្តាល រយៈពេល បី ថ្ងៃនេះ មាន សារៈសំខាន់ ណាស់ ដែល ទាមទារ ឱ្យ មន្ត្រី បោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការ មិនមែន រដ្ឋាភិបាល និង ភាគី ពាក់ព័ន្ធ នឹង ការបោះឆ្នោត ទាំងអស់ ត្រូវមាន ចំណេះដឹង និង ជំនាញ បច្ចេកទេស ខ្ពស់ ក្នុងការ អនុវត្ត ការងារ បោះឆ្នោតឱ្យ បានច្បាស់លាស់ និង ត្រឹមត្រូវ ស្របតាម ច្បាប់ និង បទបញ្ជា និង នីតិវិធី របស់ គ . ជ . ប ។

ជាមួយគ្នានេះ លោក​ប្រធាន គ​.​ជ​.​ប ក៏បាន​ណែនាំ​ដល់​ប្រធាន​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) និង​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លគ​ធ​.​ខ​ប​) ទាំង​២៥ យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​បន្ត​ជូន​ដល់​មន្ត្រី​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់​របស់ខ្លួន ដើម្បី​ធានា​ការអនុវត្ត​តួនាទី និង​ភារកិច្ច ទទួលបាន​ជោគជ័យ​។

​លោក ប្រាជ្ញ ចន្ទ សង្ឃឹមថា គ្រប់​គណបក្ស​នយោបាយ ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ នឹង​យកចិត្តទុកដាក់​សហការ​ល្អ ដើម្បី​ជំរុញ​ឲ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​។

សូម​បញ្ជាក់​ថា សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល ដែល​រៀបចំឡើង​ដោយ គ​.​ជ​.​ប មាន​មន្ត្រី បោះឆ្នោត​មកពី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លគ​ធ​.​ខ​ប​) ទាំង​២៥ តំណាង​គណបក្សនយោបាយ​ចំនួន​១៦ តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​១២ ដែលមាន​អ្នកចូលរួម​ប្រមាណ​១៣៦ នាក់​។

យោងតាម​ប្រតិទិន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ការទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត មាន​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២២ ហើយ​ការទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​នេះ​ធ្វើ​នៅ​ទីស្នាក់ការ​គណៈកម្មការ ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img