33 C
Phnom Penh
Saturday, July 26, 2025
- Advertisement -spot_img

លោក បៃដិន និងប្រធានាធិបតីអ៊ីស្រាអែលពិភាក្សាគ្នាលើ បញ្ហាកម្ម វិធីនុយក្លេអ៊ែរអ៊ីរ៉ង់

- Advertisement -spot_img

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគី អ៊ីស្រាអែល លោក អ៊ីសាក់ ហឺហ្ស៊ក បានជួបពិភាក្សាគ្នាក្នុងថ្ងៃ ពុធសប្តាហ៍នេះ ដែលផ្តោតយ៉ាងខ្លាំងលើប្រទេសអ៊ីរ៉ង់ ដោយ មេដឹកនាំទាំងពីរបានជជែកអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ និងអ្វីដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ការផ្គត់ផ្គង់អាវុធរបស់ អ៊ីរ៉ង់ទៅឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន លោក ហឺហ៊្សក បាន និយាយថា លោក និងលោក បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP27 ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអេហ្ស៊ីបនាខែក្រោយនេះ។

លោក បៃដិន ក៏ត្រូវបានគេរំពឹងដែរថា នឹងចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាខែ ក្រោយនេះផងដែរ។
ប៉ុន្តែអ្នកនាំពាក្យសេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការធ្វើដំណើររបស់លោកប្រធានាធិបតី បៃដិន នោះទេ។

សូមបញ្ជាក់ថា ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាក់ ហឺហ្ស៊ក បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

លោក ហឺហ្ស៊ក បានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ,រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលលីវ៉ាន ក្នុងចំណោមមន្រ្តីជាន់ខ្ពស់អាមេរិកផ្សេងទៀត៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img