35.6 C
Phnom Penh
Saturday, March 14, 2026
- Advertisement -spot_img

លោក ដូណាល់ គ្រាំ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតបឋមបើកឆាកនៅរដ្ឋ ដើម្បីរើសបេក្ខជនប្រធានាធិបតី តំណាងបក្សសាធារណរដ្ឋ

- Advertisement -spot_img

លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតបឋម នៅរដ្ឋ Iowa ដែលជាការចាប់ផ្ដើមដំណើរការ បោះឆ្នោត នៅតាមរដ្ឋក៏ដូចជាដែនដីនីមួយៗរបស់សហរដ្ឋអាមេរិក ដើម្បីជ្រើសរើសបេក្ខជនតំណាងឱ្យគណបក្សសាធារណរដ្ឋ មុនឈាន ទៅប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំនេះ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នា ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។ ក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Iowa លោក ត្រាំ ទទួលបានសំឡេងរហូតដល់ទៅ ៥១ភាគរយ ខណៈបេក្ខជនលំដាប់ទី២ គឺអភិបាលរដ្ឋ Florida លោក Ron DeSantis ទទួលបានត្រឹម២១.២ភាគរយ ហើយអតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ដែលឈរនៅលេខ៣ ទទួលបាន១៩.១ភាគរយ។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img