23.3 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

លោក ចូ បៃដិន និងលោក ស៉ី ជិនពីង អាចនឹងជួបមុខគ្នាផ្ទាល់ជាលើកដំបូង នៅកំលុងខែវិច្ឆិកាខាងមុខ, នេះបើតាមកាសែត Wall Street Journal

- Advertisement -spot_img

(ប៉េកាំង)៖ កាសែតអាមេរិក Wall Street Journal ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមមន្រ្តីនៅទីក្រុងប៉េកាំងកំពុងរៀបចំចាត់ចែង សម្រាប់កិច្ចប្រជុំទល់មុខគ្នារវាង ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងសមភាគីអាមេរិក លោក ចូ បៃដិន នៅឯតំបន់អាស៉ីអាគ្នេយ៍ ក្នុងខែវិច្ឆិកាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។

យោងតាមប្រភពដដែល ជំនួបខាងលើរវាងមេដឹកនាំទាំងពីរ ដែលជាជំនួបទល់មុខគ្នាផ្ទាល់លើកដំបូងបំផុត គិតចាប់តាំងតែពីលោក បៃដិន បានឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១ មកនោះ អាចនឹងប្រពឹត្តទៅនៅក្រៅកិច្ចប្រជុំកំពូល G20 ដែលត្រូវរៀបចំឡើង នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឬមួយក៏នៅក្រៅកិច្ចប្រជុំកំពូល APEC ដែលនឹងធ្វើឡើង នaថ្ងៃទី១៨-១៩ ខែវិច្ឆិកា ក្នុងរាជធានីបាងកកនៃប្រទេសថៃ។

គួរបញ្ជាក់ថា ប្រសិនបើលោក ស៉ី ជិនពីង ទៅចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលទាំងនោះមែន វានឹងក្លាយជា ដំណើរទស្សនកិច្ចអន្តរជាតិដំបូងបំផុតរបស់លោក ក្នុងរយៈពេលជិត៣ឆ្នាំ ដ្បិតមេដឹកនាំចិនរូបនេះបានចៀសវាង ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំធំៗនៅឯក្រៅប្រទេស ចាប់តាំងតែពីជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើង កាលពីចុងឆ្នាំ២០១៩ មកម្ល៉េះ៕

ប្រភព RT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img