33 C
Phnom Penh
Saturday, July 26, 2025
- Advertisement -spot_img

លោក ចូ បៃដិន និងមេដឹកនាំអង់គ្លេសថ្មីព្រមព្រៀងគ្នាបន្តគាំទ្រអ៊ុយក្រែន និងទប់ទល់ជាមួយចិន

- Advertisement -spot_img

វ៉ាស៊ីនតោន៖ សេតវិមានបានលើកឡើងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក រីស៊ី ស៊ូណាក់ បានព្រមព្រៀងគ្នាបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ក៏ដូចជាទប់ទល់ជាមួយប្រទេសចិន។

សេតវិមានបន្តថា លោក បៃដិន និងលោក ស៊ូណាក់ បានអះអាងឡើងវិញពីទំនាក់ទំនងពិសេសរវាងសហរដ្ឋអាមេរិក-អង់គ្លេស ហើយថា មេដឹកនាំទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីកែលម្អសន្តិសុខសកល និងវិបុលភាព។

បន្ថែមលើនេះ មេដឹកនាំទាំងពីរបានយល់ស្របលើសារៈសំខាន់ នៃការធ្វើការរួមគ្នា ដើម្បីបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ក៏ដូចជាធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

បើតាមសេតវិមាន លោក បៃដិន និងលោក ស៊ូណាក់ ក៏បានឯកភាពដែរថា នឹងដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលបង្កឡើងដោយប្រទេសចិន ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាគូប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយធំបំផុតរបស់ខ្លួននៅលើពិភពលោក៕

ប្រភព Barron’s ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img