28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

លោក ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សចុះសួរសុខ ទុក្ខ លោកស្រី ហូ ណូន ដល់គេហដ្ឋាន

- Advertisement -spot_img

ភ្នំពេញ៖ ក្នុងឱកាសចូលរួមអបអរសាទរខួបអនុស្សារីយ៍លើកទី ៤៣ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ២០២១ ប្រតិភូយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ហូ ណូន សមាជិការគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដល់គេហដ្ឋានលោកស្រីផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ខែធ្នូ ឆ្នំា២០២១នេះ។

លោក ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ជាពិសេសការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោក ហ៊ុន ម៉ាណែត  ជូនចំពោះលោកស្រី ហូ ណូន។

ថ្នាក់ដឹកនាំប្រតិភូ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេច និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន និងសមាជិកសមា ជិកាគណបក្សទាំងអស់ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ។

ប្រតិភូយុវជនថ្នាក់កណ្តាល បានសម្ដែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណ កោតសរសើរដោយស្មោះចំពោះវីរៈភាព និងស្នាដៃដ៏ធំធេងជាច្រើនមិនអាចកាត់ថ្លៃបានរបស់ លោកស្រីដែលបានចូលរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជារៀងរហូតមក ជាពិសេសលោកស្រី បានបំពេញការងារយ៉ាងសកម្ម ជាច្រើនអាណត្តិទាំងនៅក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិនិងស្ថាប័ននីតិប្បញ្ញតិ និងមានវីរៈភាពក្នុងការបម្រើផលប្រយោជន៍គណបក្សនៅគ្រប់កាលៈទេសៈ ចំណាយទាំងកម្លំាងស្មារតី ធនធាន ដោយមិនខ្លាចនឿយហត់ឡើយ។

សមាជិកប្រតិភូ បានចាត់ទុកគុណបំណាច់របស់លោកស្រី ហូ ណូន នាពេលកន្លង ជាកេរដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗ បានរៀនសូត្រនិងអនុវត្តតាម។

សូមជម្រាបថា លោក ហ៊ុន ម៉ាណែត ដែលជាថ្នាក់ ដឹកនាំយុវជនគណបក្ស តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទាំងអស់ ដែលលោកកំពុងស្ថិតនៅក្នុងវ័យជរា ឬមានជំងឺនៅក្នុងការចុះសួរសុខទុក ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថាយុវជនជំនាន់ក្រោយ ដែលអាចមានថ្ងៃនេះបាន គឺជាពលីកម្មការលះបង់ និងការខិតខំប្រែងប្រែងយ៉ាងធំធេងរបស់ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរលោកចាយ បូរិន និងលោក កែវ ពិសិដ្ឋ លោកអនុប្រធានផ្នែក និងលោក លោកស្រីជាជំនួយការផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាលបានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិការចំនួន ៤លានរៀលរបស់ លោក ហ៊ុន ម៉ាណែត ជូនដល់លោកស្រី ហូ ណូន ផងដែរ៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img