27.8 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

លោក គីម ជុងអ៊ុន ប្ដេជ្ញាពង្រឹងកងទ័ពជើងទឹក

- Advertisement -spot_img

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា រួមគ្នា នៅក្នុងដែនទឹកនៃតំបន់ឧបទ្វីបកូរ៉េ នៅថ្ងៃអង្គារ ទី២៩ ខែសីហានេះ ខណៈកូរ៉េខាងជើងចោទប្រកាន់ថាទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក កំពុងបង្កអស្ថិរភាពធ្ងន់ធ្ងរដែលអាចបង្កជា គ្រោះថ្នាក់នៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។

បើតាមយោធាកូរ៉េខាងត្បូង ប្រទេសជាសម្ព័ន្ធមិត្តទាំង៣ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធានៅឯដែនទឹកអន្តរជាតិនៃកោះចេជូ (Jeju) នៃភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពចាប់សញ្ញា និងកំណត់គោលដៅ ព្រមទាំងការចែករំលែកព័ត៌មាននៅក្នុងករណីមានការបង្ក ហេតុណាមួយពីសំណាក់ទីក្រុងព្យុងយ៉ាង។

សមយុទ្ធយោធានេះទៀតសោត កើតមានឡើងចំពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពាវនាវឱ្យក្រុមមន្ត្រីរបស់លោកធ្វើទំនើបកម្មអាវុធ និងបរិក្ខារនៃកងទ័ពជើងទឹករបស់កូរ៉េខាងជើង។ នៅក្នុងសុន្ទរកថាមួយនាឱកាសប្រារព្ធទិវាកងទ័ពជើងទឹក លោក គីម ជុងអ៊ុន បានហៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនជា «ក្រុមបងធំជនអន្ធពាល» សម្រាប់ការប្រកាសធ្វើសមយុទ្ធយោធារួមគ្នាជាប្រចាំដែលលោក គីម ទំនងជាចង់សំដៅកិច្ចប្រជុំ កំពូលនៃមេដឹកនាំប្រទេសទាំង៣ នៅឯបន្ទាយយោធា Camp David នៃរដ្ឋ Maryland កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ។

លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែសកម្មភាព ប្រឈមមុខដាក់គ្នាយ៉ាងគឃ្លើនរបស់សហរដ្ឋអាមេរិក និងកម្លាំងអរិភាពដទៃទៀត តំបន់ដែនទឹកនៃឧបទ្វីបកូរ៉េកំពុងប្រែក្លាយបន្តិចម្តងៗទៅជាកន្លែង ប្រមូលផ្ដុំនៃបរិក្ខារសង្រ្គាមដ៏ធំបំផុតមួយនៅលើពិភពលោកព្រមទាំងក្លាយទៅជាតំបន់ដែនទឹកដ៏អស្ថិរភាពបំផុតជាមួយគ្រោះថ្នាក់នៃការផ្ទុះសង្រ្គាម នុយក្លេអ៊ែរ»។

នៅក្នុងកិច្ចប្រជុំត្រីភាគីនៅឯបន្ទាយយោធា Camp David មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាលើការពង្រឹង កិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ខណៈកំពុងព្យាយាមបង្ហាញពីសាមគ្គីភាពប្រឈមមុខនឹងការកើនឡើងឥទ្ធិពលចិន និងអ្វី ដែលពួកគេហៅថាជាការកើនឡើងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img