27.9 C
Phnom Penh
Friday, October 17, 2025
- Advertisement -spot_img

លោកឧត្តមសេនីយ៍ទោ ហែម ថ្លៃថ្លានិងលោកជំទាវ ឆេង មុំ រួមគ្នាជាមួយប្រជាពលរដ្ឋ នាំយកអំណោយជូនដល់វីរ:កងទ័ពជួរមុខ

- Advertisement -spot_img

លោកឧត្តមសេនីយ៍ទោ ហែម ថ្លៃថ្លា និងលោកជំទាវ ឆេង មុំ រួមគ្នាជាមួយប្រជាពលរដ្ឋក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំង បានអញ្ជើញចុះសួរសុខទុក និងដល់នាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់វីរ:កងទ័ពជួរមុខ ក្នុងទិសខេត្តឧត្តរមានជ័យ ។

អំណោយជាគ្រឿងឧបភោគបរិភោគដែលលោកឧត្តមសេនីយ៍ទោ ហែម ថ្លៃថ្លា និងលោកជំទាវ ឆេង មុំ រួមគ្នាជាមួយប្រជាពលរដ្ឋក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំង រួមមាន ១- អំបុក១តោន បារី៦០សុង បន្លែគ្រប់មុខ៥០០គីឡូ និងថវិការមួយចំនួន ជូនដល់ទីបញ្ជាការស្រាលទ័ពជើងគោក កងការពារព្រំដែន៤០២ កងការពារព្រំដែន៤០៣ច្រកថ្មដូន ច្រកជប់គគឺ ច្រកអូរស្មាច់ ច្រកអន្លង់វែង(ជាំ) -២.ទិសភូមិភាគទី៥ សម្ភារៈរួមមានៈ អង្ករ ១តោន បន្លែគ្រប់មុខ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន។

បង្ហាញពីយកចិត្តដាក់ពីលោកឧត្តមសេនីយ៍ទោ ហែម ថ្លៃថ្លា និងលោកជំទាវ ឆេង មុំ រួមគ្នាជាមួយប្រជាពលរដ្ឋក្នុងឃុំតាក្រី មេបញ្ជាការកងកម្លាំងជួរមុខ បាន​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ផង​ដែរ ចំពោះ​ទឹកចិត្ត​លោក​ឧត្តមសេនីយ និងលោកជំទាវ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​មុខ សម្រាប់​វីរ​កងទ័ព ឈរជើង​តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ ។ ទឹកចិត្ត​នេះគឺជា​កម្លាំងចិត្ត​ដ៏​ធំធេង​នៅ​ពីក្រោយ​ពួក​យើងខ្ញុំ​ទាំងអស់​គ្នា​។ យើងខ្ញុំ​ទាំងអស់​គ្នា សូម​ប្តេជ្ញា​ការពារ​ដែន​អធិបតេយ្យភាព បូរណភាព​ទឹកដី​ពី​ចោរ​ឈ្លានពាន​ថៃ​ឱ្យ​បាន​ដាច់ខាត​៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img