28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

លោកអ្នកលេងបណ្តាញសង្គម ពិតជាស្គាល់លោក ម៉ៃ សុគន្ធ ជាអ្នកលេងបារមី តែពេលនេះ បានបង្កគ្រោះថ្នាក់ចរាចណ៍ ដោយសារតែបើកបរក្នុងស្ថានភាពស្រវឹង និងបើកឡានរត់គេចពីគោលដៅត្រួតពិនិត្យជាតិអាកុល របស់កម្លាំងសមត្ថកិច្ច

- Advertisement -spot_img

លោក​ ម៉ៃ​ សុគន្ធ​ បាន​បេីក​រថយន្ដ​ LAND CRUISER ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BW-6802 បេីក​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាកុល​ រួចបេីករត់រហូត​ជ្រុល​ទៅ​បុករះ​កង់បី​ឥណ្ឌា​ពីរ​គ្រឿង​ ហេីយ​រ៉េ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​បន្ថែម​ទៀត​។ ហេតុ​ការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១២:២០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​រាជធានី​ ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ និង​កង់​បី​ឥណ្ឌា​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ចំណែក​លោក​ ម៉ៃ​ សុគន្ធ​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​ធ្វើ​ការ​សាក​សួរ​ និង​បន្ត​តាម​នីតិវិធី​ច្បាប់​។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img