មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ដែលត្រូវបានទម្លាក់ពីអំណាចក្នុងការធ្វើរដ្ឋប្រហារយោធាមួយ កាលពីឆ្នាំ២០២១ ត្រូវបានផ្ទេរចេញពី ពន្ធនាគារហើយ និងត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងអគារមួយរៀបចំដោយរដ្ឋាភិបាលយោធា។
ប្រភពពីមន្ត្រីម្នាក់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់ លោកស្រី ស៊ូជី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «លោកស្រី អោងសាន ស៊ូជី ត្រូវបានផ្ទេរ និងបញ្ជូនទៅកាន់ អគារមួយកាលពីយប់ថ្ងៃចន្ទ»។
លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួននៅដើមឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី នៅក្នុងរដ្ឋប្រហារមួយ។ លោកស្រី ស៊ូជី កំពុងប្តឹងឧទ្ធរណ៍លើការកាត់ទោសបន្ថែម ដែលមានរយៈពេល ៣៣ឆ្នាំក្រោមការចោទប្រកាន់រាប់ ចាប់តាំងពីបទញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ដែលលោកស្រីបានបដិសេធចោលទាំងអស់។ រដ្ឋាភិបាលលោកខាងលិចជាច្រើន បានប្រកាសថ្កោលទោសចំពោះ ទង្វើរបស់របបយោធាទៅលើលោកស្រី ស៊ូជី និងអ្នកដទៃទៀត ដោយអំពាវនាវឲ្យមានការដោះលែងពួកគេ៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




