26 C
Phnom Penh
Thursday, September 19, 2024
- Advertisement -spot_img

លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តម និងលោក សាន សុខា អនុប្រធានកណ្ដាលផែន បានដឹកនាំសមាជិកសមាជិកា ចូលរួមកម្មវិធីបុណ្យភូមិ នៅសាលាបុណ្យភូមិតាមល់លើ ស្តិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង

- Advertisement -spot_img

កំពង់ឆ្នាំង÷នាសៀល ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤
លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានិងជាក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក រាជធានីភ្នំពេញ និង លោក សាន សុខា អនុប្រធានកណ្ដាលផែន បានដឹកនាំសមាជិកសមាជិកាកណ្ដាលផែននិងសមាជិកសមាធិកាផែន មោទនភាព ចូលរួមកម្មវិធីបុណ្យភូមិ នៅសាលាបុណ្យភូមិតាមលលើ ស្តិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

នៅក្នុងនោះមានការចូលរួមពីអាជ្ញាធរដែនដីដូចជា លោក អៀម ណាល់ ជម្ទប់ទី១ឃុំ លោក អេង ធី រដ្ឋបាលឃុំ និង លោក ជឹម ស៊ុយ មេភូមិតាមមល់លើ លោក ភន វុទ្ធី សមាជិកភូមិ និង លោក វ៉ាន់ ឡូ ប្រធាន គណៈកម្មការភូមិ លោកតាពុទ្ឋសាសនូបឋម ឃៀម ហៀង ប្រធានគណៈកម្មការទូកងរ សំរែករាជសីហ៍បារមីតាមល់លើ ព្រមទាំងជាងទូកងរ ចំនួន២៥រូបផងដែរ។ នៅឪកាសនោះដែរ លោកស្រីប្រធាន បានពាំនាំថវិការជូនលោកយាយជី លោកតាជី គណៈកម្មការភូមិ និងគណៈកម្មការទូកក្នុងម្នាក់ៗទទួលបាន១០០០០រៀល ដែលនាក់ចូលរួមសរុបទាំងអស់ ៩៨នាក់។

លោកស្រី សួ ស្រីមុី តែងតែចូលរួមធ្វើមនុស្សធម៌គ្រប់ទីកន្លែង និងគាត់ជាមនុស្សចូលចិត្តធ្វើមុណ្យ និងចែករំលែកក្តីស្រលាញ់ទៅមនុស្សគ្រប់គ្នា ជាពិសេស លោកស្រីចូលចិត្តធ្វើសប្បុធម៌ជាមួយ កុមារកំព្រា ចាសជរា មនុស្សពិការភាព និងអ្នកដែលមានជីវភាពក្រីក្រជាដើម។ លោកស្រី សួ ស្រីមុី បានប្រាប់អង្គភាពគិរីដងរែកថា ការចែករំលែកក្តីស្រលាញ់ និងការធ្វើអំល្អទៅអ្នកដ៏ទទៃ គឺជាចំណង់ចំណូលចិត្ត របស់គាត់តាំងពីតូចមកម្លេះ ! ហើយអ្វីដែលគាត់ទទួលបានមកវិញគឺ ផ្លូវអារម្មណ៍ដ៏ល្អ មានសេចក្តីជ្រះថ្លា រីករាយសប្បាយចិត្តដោយគ្មានអ្វី មកព្រៀបផ្ទឹមបានឡើយ។

លោក សាន សុខា អនុប្រធានកណ្តាលផែនជ័យឧត្តម និងជាប្រធានផែន មោទនភាព ហើយក៏ជាប្រធានសហគមន៍កសិកម្ម អភិវឌ្ឍន៍វាលកោងរោង ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង លោកតែងតែចូលរួមនៅសកម្មភាពមនុស្សធម៌ នៅក្នុងមូលដ្ឋានដូចជា៖ សាងសង់ក្លោងទ្វា សាលារៀន ដាក់សូឡាបំភ្លឺ និងជុសជុលផ្លូវថ្នាល់ ជួយឧបត្ថមសាលាបុណ្យ និងមានសមិទ្ធិផលជាច្រើនទៀត ដែលលោក ព្រមទាំងក្រុមគ្រួសារបានចូលរួមចំណែកក្នុងការក៏សាង គឺជាការចំណាយថវិការផ្ទាល់ខ្លួនរបស់លោក ។

លោកស្រី សួ ស្រីមុី និង លោក សាន​ សុខា បានប្រាប់មកភ្នាក់ងារសារព័ត៌មានគិរីដងរែកយើងបន្តទៀតថា គាត់ទាំងពីរ មានគម្រោងចូលរួមចំណែកជាមួយសង្គមជាច្រើនកន្លែងបន្ថែមទៀត នៅពេលខាងមុខនេះ ទៅតាមពេលវេលាជាក់ស្នែង បន្ទាប់ពីការរៀបចំការងារ អាជីវកម្ម ផ្ទាល់របស់ពួកគាត់រៀងៗខ្លួន។ ជាចុងបញ្ចប់ លោកស្រី សួ ស្រីមុី ក៏បានចែករំលែកនូវកុសលផលបុណ្យទាំងឡាយណា ដែលលោកស្រីបានធ្វើកន្លងមក សូមចែកជូនបុណ្យដល់បងប្អូនជនរួមជាតិទាំងអស់គ្នាឲ្យបានស្មើៗគ្នា សូមអនុមោទនា ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img