31.6 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

លោកស្រី សួ ស្រីមុី ប្រធានកណ្តាលផែនជ័យឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានិងជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក និងលោកសាន សុខាអនុប្រធាន បានដឹកយកអំណោយចែកជូនសិស្សបឋមសិក្សា តាមុលលើ ខេត្តកំពង់ឆ្នាំង

- Advertisement -spot_img

កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ លោកស្រី សូ ស្រីម៉ី ប្រធានកណ្តាលផែន ជ័យឧត្តម និងលោក សាន សុខា អនុប្រធានកណ្ដាលផែន នៃចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមានការចូលរួមពី លោក យន់ ចំរើន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំស្រុកជល់គិរី តំណាងលោក ដូវ គឹមស៊ីន ប្រធាន ស.ស.យ.ក ស្រុក ដឹកនាំសមាជិកចំនួន៥នាក់មកចូលរួមពិធីចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដែលជាអំណោយរបស់ លោកស្រីប្រធាន សួ ស្រីមុី និងលោកសាន សុខា ព្រមទាំងគ្រួសារ បាននាំយកអំណោយខាងលើ មកចែកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសសាលាបឋមសិក្សាតាមល់លើ សាលា មត្តេយ្យសហគមន៍តាមល់លើ សាលាមត្តេយ្យសហគមន៍ដងទង់ និង ឧបត្ថម្ភទូកមួង សម្រែករាជសីហ៍បារមីតាមល់លើ ស្ថិតនៅនៅសាលាបឋមសិក្សា តាមល់លើ ភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

នៅក្នុងពិធីចែកអំណោយរបស់សប្បុរសជនខាងលើនោះមាន៖

-លោកគ្រូ អ្នកគ្រូ សរុបចំនួន ០៩ នាក់ ស្រី ០៦ នាក់
-សិស្សបឋមសិក្សា សរុបចំនួន ២៣២ នាក់ ស្រី ១១៨ នាក់
-សិស្សមត្តេយ្យសហគមន៍តាមល់លើ សរុបចំនួន ៤៦ នាក់ ស្រី ២៣ នាក់ -សិស្សមត្តេយ្យសហគមន៍ដងទង់ សរុបចំនួន ២៥ នាក់ ស្រី ១១ នាក់

សម្ភារៈដែលទទួលបានរួមមាន៖

  1. កាតាប ចំនួន 200
  2. សៀវភៅចំនួន 350 ក្បាល
  3. ខ្មៅដៃចំនួន 350 ដើម
  4. បន្ទាត់ចំនួន 350
  5. ថវិកាឧបត្ថម្ភគ្រូ សរុបចំនួន 180,000 រៀល (គ្រូម្នាក់ 20,000 រៀល)
  6. ឧបត្ថម្ភគណៈកម្មការគ្រប់គ្រងសាលារៀន ចំនួន 2,000,000 រៀល
  7. ឧបត្ថម្ភចាស់ព្រឹទ្ធាចារ្យ គណៈកម្មការទូកមួង ចំនួន 280,000 រៀល
  8. ថវិកាឧបត្ថម្ភមន្ត្រីការិយាល័យស្រុក ចំនួន 120,000 រៀល
  9. ថវិកាឧបត្ថម្ភទូកមួង ចំនួន 600,000 រៀល
  10. សិស្សានុសិស្សដែលមិនទទួលបានកាតាប ចំនួន 121 នាក់ ទទួលបានថវិកាម្នាក់ 5,000 រៀល សរុប 605,000 រៀល ។

សូមញ្ជាក់ផងដែរថា នៅក្នុងពិធីចែកអំណោយនេះ មានការសហការពីលោក ពេជ ឆាន នាយកសាលាបឋមសិក្សាតាមុលលើ និងលោកគ្រួ អ្នកគ្រូ និងភ្ញៀវកិត្តិយស ចំនួន ២២នាក់បន្ថែមទៀត។ យើងសង្កេតឃើញថា នៅក្នុងកម្មពីធី ពោពេញទៅដោយស្នាមញញឹមរីករាយទាំងអស់គ្នា ជាពិសេស កូនៗ ក្មួយៗ កុមារា កុមារី ដែលជាសិស្សានុសិស្សនៅសាលាបឋមតាមុលលើនោះ ពិតជាមានសេចក្តីរីករាយ ស្នាមញញឹមស្រស់ស្រាយ សប្បាយចិត្ត នៅពេលបានទទួល អំណោយ ជាសម្ភារះសិក្សាពីសប្បុរសជនរបស់យើងខាងលើ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img