28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

លោកស្រី សួ ​ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តម បានដឹកនាំសមាជិក សមាជិកាចូលរួម «ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១៦បន្ទប់ នៅសាលាបឋមសិក្សាជ័យឧត្តម»

- Advertisement -spot_img

ស្រុកកៀនស្វាយ៖ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែន ជ័យឧត្តម ចំណុះឱ្យ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និង ជា ក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកសាន សុខា អនុប្រធានកណ្ដាលផែន ដឹកនាំសមាជិកសមាជិកាកណ្ដាលផែន និងផែនចំណុះទាំង ១៣ចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១៦បន្ទប់ មានបណ្តោយ ៧៣ម៉ែត្រ និងទទឹង ១០ម៉ែត្រ ស្ថិតនៅសាលាបឋមសិក្សាជ័យឧត្ដម ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាព លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ តំណាងរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃអភិបាលខេត្តកណ្ដាល។

គួរបញ្ជាក់ថា​ នៅក្នុងការសាងសង់អាគារបឋមសិក្សា១ខ្នងនេះ មាកការដឹកនាំពី ព្រះវិជ័យ សីលមុនី កាន់ សំអុល ព្រះចៅអធិការវត្តជ័យឧត្តម ព្រមទាំងលោកនាយក លោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាជ័យឧត្តម។

នៅក្នុងឪកាសនោះដែរ លោក ឡូវ សុខសាន ​ អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ មានសទ្ធាជ្រះថ្លា ចូលបច្ច័យចូលរួមការកសាងអាគារសិក្សានៅសាលាបឋមសិក្សាជ័យឧត្តម ចំនួន ៥០០០ដុល្លា និងលោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ ចំនួន ៥០០០ដុល្លា សរុប​បាន​១០០០០ ដុល្លាអាមេរិក។

នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្ដម សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រតិភូអមដំណើរ​ មន្រ្តីរាជការក្នុងស្រុក ស​ស​យ​ក​ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ។

ជាកិច្ចបញ្ចប់នៃកម្មពីធីបញ្ជុះបឋមសិក្សានេះដែរ ព្រះចៅអធិការវត្ត ព្រមទាំងគណកម្មធិការបាន អញ្ជើញ ឯកឧត្តម លោកជំទាវ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់ ពិសារបបរ នៅកន្លែងកម្មពិធី ដោយសេចក្តីរីករាយជ្រះថ្លា ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img