ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយជារូបភាព និងខ្លឹមសារក្នុងន័យញុះញង់បង្កចលាចល អសន្តិសុខ សំដៅផ្តួលរំលំរាជរដ្ឋាភិបាល។
ខ្ញុំបាទវរសេនីយ៍ឯក ញឹក ប៊ុនឈី មេបញ្ជាការរង បញ្ជាការដ្ឋានរដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមសច្ចាគោរព ភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងកាល:ទេស:ណាក៏ដោយ នឹងការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថេរភាព នយោបាយព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមធ្វើការប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ។
ដោយគិរីដងរែក