លោកផ្កាយបី សៅ សារឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា រំលោភយកដីកម្មសិទ្ធិស្របច្បាប់ ប្លង់រឹង របស់បុរសចំណាស់រស់នៅដល់អាយុ៨០ឆ្នាំ ទៅហើយ ។ បុរសចំណាស់ សេង ប៉ី អាយុ៨០ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប បានសំណូមពរលោកព្រះរាជអាជ្ញា មេត្តាចាត់ការលោកផ្កាយ៣ សៅ សារឿន តាមច្បាប់ ចំពោះ អំពើបំពានច្បាប់ដោយអាងអំណាចផ្កាយបីរបស់លោក ដែលបានរំលោភបំពានដីស្របច្បាប់របស់គាត់។
ជាមួយគ្នានេះ ម្ចាស់កម្មសិទ្ធិដីប្លឹងរឹងម្នាក់ទៀតក៏បានប្តឹងលោកផ្កាយបី សៅ សារឿន ទៅអយ្យកាសាលាដំបូងខេត្តកែបថែមទៀតផងដែរ។
គូរបញ្ជាក់ផងដែលថា ពេលនេះមហាជនកំពុងរង់ចាំមើលចំណាត់ការរបស់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកែប នឹងចាត់ការបែបណាចំពោះអំពើបំពានច្បាប់រំលោភយកដីប្រជាពលរដ្ឋដែលមានប្លង់រឹង ពីសំណាក់លោកផ្កាយបីសៅ សារឿន បែបនេះ?
ដោយគិរីដងរែក