26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

លោកញឹក ប៊ុនឆៃ ៖ ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ប្រើពាក្យ “អ្នកតស៊ូ ទទូលស” ដែលជាការប្រមាថមើលងាយ

- Advertisement -spot_img

អតីតអ្នកស៊ូដង្ហែរតាមសម្តេចព្រះ រោត្តម សីហនុ តាំងពីទសវត្ស ៨០ បានសម្តែងការសោកស្តាយដែលថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច មួយចំនួនបានប្រើពាក្យប្រមាថមើលងាយលើអតីតអ្នកតស៊ូថា “អ្នកតស៊ូ ទទូលស” ដែលពាក្យនេះជាពាក្យមើលងាយទៅដល់វិញ្ញាណក្ខន្ធរៀមច្បង វីរៈយុទ្ធជន យុទ្ធនារី ដែលបានដង្ហែរតាមសម្តេចព្រះ នរោត្តម សីហនុ ។

លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតអ្នកតស៊ូ និងដង្ហែតាមសម្តេចព្រះ រោត្តម សីហនុ បានថ្លែងប្រតិកម្មនៅថ្ងៃទី៨ ខែវិច្ឆិកានេះថា លោកមានការសោកស្តាយដែលគណបក្សហ៊្វុនស៊ិនប៉ិច បណ្តោយឲ្យមេដឹកនាំដែលក្មេងៗ ប្រើពាក្យពេជន៍ដែលអតីតអ្នកដង្ហែរតាមសម្តេចព្រះ រោត្តម សីហនុ តាំងពីពីទសវត្ស ៨០ រហូតដល់ឆ្នាំ១៩៩០ រហូតមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលទាំងអស់គ្នាមិនអាចទទួលយកបានទេ ចំពោះការប្រើពាក្យថា “អ្នកតស៊ូ ទទូលស” ពាក្យនេះគឺជាពាក្យមើលងាយទៅដល់វិញ្ញាណក្ខន្ធរៀមច្បង វីរៈយុទ្ធជន យុទ្ធនារី ដែលបានដង្ហែរសម្តេចព្រះ នរោត្តម សីហនុ ។ បើតាមស្ថិតលើកកត់ត្រាបាន គឺស្លាប់ជាង ៣ពាន់នាក់ ដែលលោកបានធ្វើបូជនីយដ្ឋានអ្នកប្រជាធិបតេយ្យនៅក្បែរវត្តចំបក់មាស។

លោកញឹក ប៊ុនឆៃ បានសង្កត់ធ្ងន់ថា “ពាក្យថា “អ្នកតស៊ូ ទទូលស” គឺជាពាក្យមើលងាយមើលថោកដល់ជីវិតអ្នកដែលតស៊ូពលីជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ដែលដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គជាប្រធានរណសិរ្សហ៊្វុនស៊ិនប៉ិច។ នៅពេលដែលរណសិរស្សបានធ្វើការប្តូរពីរណសិរ្សទៅជាគណបក្សហ៊្វុនស៊ិនប៉ិច ២៧-២៨-២៩ កុម្ភៈ ១៩៩២ ។ ហើយកាលហ៊្វុនស៊ិនប៉ិចនៅជារណសិរ្សកម្លាំងតស៊ូ គឺសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គជាប្រធាន នៅពេលដែលប្តូរទៅជាគណបក្សបានសម្តេចក្រុមព្រះ ដឹកនាំជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ហើយការប្រើពាក្យថា “អ្នកតស៊ូ ទទូលស” គឺអតីតអ្នកតស៊ូមិនអាចទទួលយកបានទេ”។

ជាមួយគ្នានេះ លោកញឹក ប៊ុនឆៃ រួមទាំងអតីតអ្នកតស៊ូមួយចំនួនទៀតបានផ្តាំទៅថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច មួយចំនួនមិនត្រូវប្រើពាក្យ“អ្នកតស៊ូ ទទូលស” ទៀតទេ ពីព្រោះពាក្យនេះ គឺជាការប្រមាមើលងាយមើលថោកលើអតីតអ្នកតស៊ូដែលបានដង្ហែរតាមសម្តេចព្រះ នរោត្តម សីហនុ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img