(បន្ទាយមានជ័យ)៖ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខែ្មររួបរួមជាតិនឹងជាបេក្ខភាពតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យឈរលេខ១នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ហើយលោកបានរំឭកអំពីជិវិតតស៊ូក្នុងការបង្កើតគណបក្សខ្មែររួបរួមជាតិដែលមានអ្នកចូលរួមរាបពាន់នាក់។
ក្នុងនាមបេក្ខភាពឈរតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ លោកញឹក ប៊ុនឆៃបានប្តេជ្ញាចិត្តចំពោះមុខជនរួមជាតិ និងសមាជិក សមាជិកាគណបក្សខ្មែររួបរួមជាតិថានឹងប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាងប្រកបដោយចីរភាព ដែលធ្វើឱ្យប្រជាជនគ្រប់រូបមានកំរិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។ ជាមួយគ្នានោះដែរលោកញឹកប៊ុនឆៃបានអំពាវនាវដល់បងប្អូនជនរួមជាតិ និង សមាជិក សមាជិកា គណបក្សខ្មែររួបរួមជាតិទាំងអស់សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សខ្មែររួបរួមជាតិ ដែលមានរូបសញ្ញាសំគាល់ម្កុដ និងមានលេខរៀងទី៤ក្នងសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនអោយលោកបានជាប់ឆ្នោតជាតំណាងរាស្រ្តដើម្បីបំរើប្រជាពលរដ្ជ នឹងអភិវឌ្ប នៅស្រុកកំណើតរបស់លោក។
ក្នុងថ្ងៃទី២ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តបន្ទាយមានជ័យ ប្រព្រឹត្តដោយរលូនល្អប្រសើរពុំមានបាតុភាពអាក្រក់អ្វីកើតមាននោះទេ ទាំងបញ្ហាការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំពោះអាកាសធាតុ មានភ្លៀងធ្លាក់ នៅទីតាំងមួយចំនួននាពេលរសៀលនេះ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
បោះឆោតឱ្យលេខ៤ អង្រួនស្មារតីជាតិនិយម ! លោក ញឹក ប៊ុនឆៃ វីរភាពនៃអ្នកតស៊ូពីទិសខាងលិច អ្នកតស៊ូជួរភ្នំដងរែក ដើម្បីបុព្វហេតុជាតិ ៖ កម្ពុជា ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ! ។
ខ្មែររួបរួមជាតិ ជំរើសថ្មី ក្តីសង្ឃឹមថ្មី ខ្មែររួបរួមខ្មែរខ្លាំង ខ្មែររួបរួមខ្មែររុងរឿង។
ដោយគិរីដងរែក