23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

លោកញឹក ប៊ុនឆៃ ជួបពិភាក្សាជាមួយលេខាធិការនីទីមួយ នៃស្ថានទូតជប៉ុន

- Advertisement -spot_img

ភ្នំពេញៈ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងសហការី បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី អូនិស៊ី លេខាធិការនីទីមួយ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣នេះ គេហដ្ឋានរបស់លោក។
លោកញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា នៅក្នុងជំនួបនេះ យើងបានជជែកគ្នាលំអិតអំពីកម្មវិធីអ្នកនយោបាយវ័យក្មេងទៅទស្សនកិច្ចនៅប្រទេសជប៉ុន។ ជាពិសេសបានពិភាក្សា និងផ្ដាស់ប្ដូរទស្សនៈគ្នា ជុំវិញការវិវត្តន៍នៃស្ថានភាពយោបាយនៅប្រទេសកម្ពុជា, “ ប៉ូលនយោបាយប្រជាធិបតេយ្យសេរីកណ្ដាលនិយម” ក្រោយការរួបរួមគ្នាគណបក្សខ្មែររួបរួមជាតិដឹកនាំដោយរូបលោក (ញឹក ប៊ុនឆៃ) និងគណបក្សកម្ពុជានិយម ដឹកនាំដោយលោក យ៉ែម បុញ្ញឬទ្ធិ មកពីអតីតគណបក្សសង្គ្រោះជាតិ កូតាគណបក្សសិទ្ធិមនុស្ស, ការត្រៀមខ្លួនរបស់គណបក្សខ្មែររួបរួមជាតិ ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងជាចុងក្រោយលោកបានជូនសៀវភៅ” សំណាង១ ក្នុង ១០០០គ្រោះថ្នាក់” និពន្ធដោយលោកផ្ទាល់ ជូនស្ថានទូតជប៉ុន តាមរយៈលោកស្រី អូនិស៊ី លេខាធិការទីមួយ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img