28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

លើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ

- Advertisement -spot_img

ក្រសួងសុខាភិបាលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងអង្គការសង្គមស៊ីវិលបានជំរុញឱ្យភាគីពាក់ព័ន្ធបង្កើតបរិយាកាសងាយស្រួលនៅកន្លែងធ្វើការដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយខណៈស្រ្តីមួយចំនួនបានបោះបង់ការបំបៅដោះកូនហើយ ងាក មកប្រើប្រាស់ម្សៅទឹកដោះគោជំនួសវិញ ។

លោកស្រីប្រាក់សោភ័ណ្ឌនារីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា « ខ្ញុំសូមអំពាវនាវក៏ដូចជាជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ទាំងអស់ជាពិសេសវិស័យឯកគួរតែបង្កបរិយាកាសសមរម្យមួយតាមរយៈការបង្កើតបន្ទប់ដាច់ដោយឡែក

សម្រាប់បុគ្គលិកស្រ្តីជាម្ដាយដើម្បីផ្ដល់ឱកាសឱ្យស្រ្តីមានទារកឬកូនតូចអាចបំបៅដោះកូនដោយគ្មានការព្រួយបារម្ភ » ។

លោកស្រីបន្តថា « វាជាចំណុចមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយព្រោះបច្ចុប្បន្ននេះ ស្រ្តីភាគច្រើនគឺ គាត់មានតួនាទីការងារ និងមុខរបរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ដែរ ។

ដូច្នេះមិនថាស្រ្តីធ្វើការងារក្រុមហ៊ុនរោងចក្រសហគ្រាស និងមន្រ្តីរាជការទេគឺពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើជាស្រ្តីមេផ្ទះឬអាចបំបៅដោះកូននៅក្នុងផ្ទះដូចកាលពីមុនបានទេ ។ ក្នុងន័យនេះតំណាងវិស័យឯកជនគួរ តែផ្ដល់ឱកាសឱ្យពួកគាត់អាច ចិញ្ចឹម កូនដោយទឹកដោះរបស់គាត់បាន ត្រឹមត្រូវ » ។

លោកស្រីបន្តថាការបង្កបរិយាកាសសមស្របដូចជាផ្ដល់ពេលវេលាសម្រាកដល់ស្ត្រីក្នុងការបំបៅដោះកូននៅកន្លែងធ្វើការក៏ដូចជាការ ផ្តល់ពេលវេលាក្នុងការបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅជាមួយនឹងការបំពាក់សម្ភារៈ និងឧបករណ៍គ្រប់គ្រាន់នឹងធ្វើឱ្យស្ត្រីមានការ ពេញចិត្តមានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ។

លោកស្រីថាពួកគាត់នឹងទទួលបានសុខភាពល្អប្រសើរជាងមុនទាំងខ្លួនគាត់ផ្ទាល់ និងក្រុមគ្រួសារដែលជាបច្ច័យនាំមកនូវការកើន ឡើងផលិតភាពការងារ និងកាត់បន្ថយអវត្តមានបុគ្គលិកព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពផងដែរ ។

លោកស្រីសោ ភ័ណ្ឌនារី បានបញ្ជាក់ថាក្រសួងសុខាភិបាលបានសហការជាមួយអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលតាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនដូចជាក្រុមហ៊ុន រោចក្រសហគ្រាស និងស្ថាប័នរដ្ឋមួយចំនួនទៀតបានបង្កើតឱ្យមានបន្ទប់ដាច់ដោយឡែកមួយនៅក្នុងអង្គភាពរបស់ពួកគាត់ផ្ទាល់ដើម្បីផ្ដល់ភាពងាយស្រួលដល់ស្រ្តីបំបៅកូនរបស់គាត់ ។

បើតាមការប៉ាន់ប្រមាណជាសកលគេអាចសង្គ្រោះជីវិតកុមារប្រមាណ ៨២0.000 នាក់ ជារៀងរាល់ឆ្នាំប្រសិនបើការបំបៅកូនដោយ ទឹកដោះម្តាយមានការកើនឡើងរហូតដល់កៀក នឹងកម្រិតសកល ។ ការបំបៅកូនដោយទឹកដោះម្តាយក៏ជួយដល់ការរៀនសូត្ររបស់ កុមារ និងបង្ការភាពធាត់ជ្រុល និងជំងឺរ៉ាំរ៉ៃ នៅពេលដែលកុមារកាន់តែចម្រើនវ័យនៅក្នុងជីវិតផងដែរ ។

យោងតាមច្បាប់ស្ដីពីការងារនៅក្នុងមាត្រា១៨៤ និង១៨៥ បានចែងអំពីការឈប់សម្រាកដើម្បីបំបៅកូនក្នុងម៉ោងធ្វើការតាំងពីទារក កើតរហូតដល់អាយុ ១ឆ្នាំ ដែលអនុញាតឱ្យស្ត្រីអាចបំបៅកូនក្នុងម៉ោងធ្វើការចំនួនពីរដងក្នុងមួយថ្ងៃ(រយ: ពេល ៣០នាទីម្តងឬស្មើ មួយម៉ោងក្នុងមួយថ្ងៃ) ដែលមិនត្រូវបានបន្ថយចេញពីការឈប់សម្រាកធម្មតានោះទេ ។

ចំណែកនៅក្នុងមាត្រា១៨៥ ក៏មានចែងផងដែរ ថាប្រសិនបើកន្លែងធ្វើការនោះ មានបុគ្គលិកជាស្ត្រីមិនថាចាស់ក្មេងធ្វើការលើសពី ១០០ នាក់នោះត្រូវមានបន្ទប់សម្រាប់បំបៅកូននិងទារកដ្ឋាន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img