28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

លឹម ពិសុទ្ធ ថា ត្រៀមខ្លួនរួចរាល់សម្រាប់ជម្រើសជាតិទៅស៊ីហ្គេម

- Advertisement -spot_img

ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ ទទូចថា បានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ការកោះហៅពីក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ២០២២ នៅវៀតណាម ខែឧសភា ខាងមុខ។ គេថា ប្រសិនបើមានឱកាសពាក់អាវជម្រើសជាតិសាជាថ្មីមែននោះ នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឱកាសលេង។

ទាក់ទងទៅនឹងបញ្ហារបួសជង្គង់របស់ខ្លួនវិញ កីឡាករស្នូលភ្នំពេញក្រោនសង្កត់ធ្ងន់ថា មិនមានបញ្ហាអ្វីទៀតទេ ព្រោះជាដាច់១០០ភាគរយហើយ ក្រោយសម្រាកព្យាបាល២ខែដែលធ្វើឲ្យគេអាក់ខានជួយ ក្លិប និងជម្រើសជាតិក្នុងកម្មវិធីផ្សេងៗ។

ក្មួយប្រុសកីឡាករ រស់ សំអឿន ដដែលទើបបង្ហាញខ្លួនសាជាថ្មីនៅភ្នំពេញក្រោន និងបានទាត់បញ្ចូលទីតាមស្មើបឹងកេតក្នុងការប្រកួត Cambodian Premier League នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា។ គេក៏ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត ឬ MVP ថែមទៀត។

គួរដឹងដែរថា លឹម ពិសុទ្ធ ត្រូវបានរកឃើញថា មានបញ្ហាប្រេះឆ្អឹងទ្រនាប់ជង្គង់អំឡុងប្រមូលផ្ដុំហ្វឹកហាត់ត្រៀម AFF U23 Championship 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលខែកុម្ភៈ កន្លងទៅ។ គេត្រូវបានលោក Keisuke Honda អ្នកចាត់ការជម្រើសជាតិកម្ពុជា ដកឈ្មោះចេញវិញដើម្បីទុកពេលវះកាត់ និងព្យាបាល។

ដោយឡែក ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនឹងចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ខែឧសភា ខណៈកីឡាករវ័យ២១ឆ្នាំខាងលើត្រូវបានគេរំពឹងថា នឹងមានវត្តមានក្នុងបញ្ជី២០នាក់ផងដែរ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img