33.9 C
Phnom Penh
Friday, March 6, 2026
- Advertisement -spot_img

លិចនាវាចម្បាំងថៃ កងម៉ារីនចំនួន៣៣នាក់ កំពុងបាត់ខ្លួន

- Advertisement -spot_img

នៅថ្ងៃចន្ទទី១៩ខែធ្នូនេះ កងទ័ពជើងទឹករបស់ប្រទេសថៃ បានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រ ដើម្បីស្វែងរកទាហានម៉ារីនចំនួន ៣៣ នាក់ ដែលបាត់ខ្លួន បន្ទាប់ពីនាវាមួយគ្រឿង លិចក្នុងឈូងសមុទ្រថៃ។

នាវាកងទ័ពជើងទឹកចំនួន៣គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួនក្នុងខេត្ត Prachuap Khiri Khan ភាគខាងត្បូងទីក្រុងបាងកក បន្ទាប់ពីនាវាចម្បាំង HTMS Sukhothai មានបញ្ហាម៉ាស៊ីន មុនពេលពាក់កណ្តាលអធ្រាត្រ នៅចម្ងាយ៣៧គីឡូម៉ែត្រពីឆ្នេរសមុទ្រ។

កងទ័ពជើងទឹកនិយាយថា បេសកកម្មជួយសង្គ្រោះពេញមួយយប់ក្នុងអាកាសធាតុអាក្រក់ បានធានាសុវត្ថិភាពមនុស្សចំនួន៧៣នាក់ក្នុងចំណោមមនុស្សទាំង ១០៦នាក់នៅលើនាវា ខណៈ៣៣នាក់កំពុងបាត់ខ្លួន។

កងទ័ពជើងទឹកបានបង្ហោះរូបភាព និងវីដេអូនៅលើគណនី Twitter របស់ខ្លួន ដែលបង្ហាញពីបុគ្គលិកមួយក្រុមពាក់អាវកាក់ពណ៌ទឹកក្រូច កំពុងជួយសង្គ្រោះមនុស្សក្នុងភាពងងឹត ទាំងដែលមានទឹករលកធំៗ។

ឧត្តមនាវីទោ Pogkrong Monthardpalin អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា នាវា Sukhothai ដែលជានាវាផលិតដោយសហរដ្ឋអាមេរិក ដាក់ឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៨៧មកនោះ ត្រូវបានទឹករលកធំៗបោកបក់វាយប្រហារ កាលពីថ្ងៃអាទិត្យ ដោយធ្វើឲ្យវាផ្អៀងទៅម្ខាង មុនពេលលិចចូលសមុទ្រ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img