28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញ CGTN បង្ហាញថា យុវជននៅអាហ្រ្វិកដែលផ្តល់បទសម្ភាសន៍ បានសម្តែងការកោតសរសើរខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក

- Advertisement -spot_img

កាលពីពេលថ្មីៗនេះ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ដើម្បីធ្វើការស្ទង់មតិចំពោះប្រជាជនអាហ្វ្រិកតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយទំនាក់ទំនងអន្តរជាតិយុគសម័យថ្មី ដែលបានរកឃើញថា អ្នកផ្តល់បទសម្ភាន៍នៅអាហ្វ្រិកដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំបានទទួលស្គាល់យ៉ាងពេញលេញចំពោះគំនិតនិងសមិទ្ធផលនៃការអភិវឌ្ឍទំនើបកម្មតាមបែបផែនចិន ហើយបានសម្តែងការកោតសសើរខ្ពស់និងមានសុទ្ធិដិនិយមចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងទ្វីបអាហ្រ្វិកក្នុងគ្រប់វិស័យនៅយុគសម័យថ្មី ។

តាមលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ៩៨,៧ % បានសម្គាល់ថា ប្រទេសចិនជាប្រទេសដ៏ជោគជ័យ , ចំនួន៩៦,១% សម្គាល់ថា ប្រទេសចិនជាប្រទេសដ៏សំខាន់មួយ , ចំនួន៩៦,៧% សង្ឃឹមថានឹងមានឱកាសទៅធ្វើទេសចរណ៍ សិក្សា ឬទស្សនកិច្ចនៅប្រទេសចិននាពេលអនាគត។ ចំនួន ៩៧,១% សម្គាល់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពរឹងមាំ, ៩៨,២ % សម្តែងការកោតសរសើរចំពោះសេដ្ឋកិច្ចរបស់ចិនដែលរក្សាបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស, ៩៥,៨%សម្គាល់ថា សេដ្ឋកិច្ចចិនបានរួមចំណែកយ៉ាងធំធេងក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។


លើសពីនេះ មានចំនួន ៩៩% បានសម្តែងការកោតសរសើរចំពោះសមត្ថភាពខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន, ៩០,៥% សម្គាល់ថា សមត្ថភាពខាងការច្នៃប្រឌិតរបស់ចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយ ៩៧,៨% សម្គាល់ថា បច្ចេកវិទ្យារបស់ប្រទេសចិនបានរួមចំណែកយ៉ាងខ្លាំងដល់វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិភពលោក ។ ចំនួន ៩៤,៩% សម្គាល់ថា វាមានសារៈសំខាន់ណាស់ដែលបណ្តាប្រទេសអាហ្វ្រិករក្សាទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសចិនប្រកបដោយភាពរឹងមាំនិងស្ថិរភាព, ៩០,៤% សម្គាល់ថា ការវិនិយោគរបស់ចិននៅអាហ្វ្រិកបាននាំមកនូវកាលានុវត្តភាពនៃការអភិវឌ្ឍចំពោះអាហ្វ្រិក។

ការស្ទង់មតិនេះបានយកបទសម្ភាសន៍ជាមួយមនុស្សចំនួន ១០១២៥ នាក់ដែលមកពីប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិក ដូចជាប្រទេសកាមេរូន បូតស្វាណា អេហ្ស៊ីប អេត្យូពី ហ្គាណា កេនយ៉ា ម៉ារ៉ុក នីហ្សេរីយ៉ា អាហ្រ្វិកខាងត្បូង និងតង់ហ្សានី ដែលក្នុងនោះ អ្នកផ្តល់បទសម្ភាសន៍ដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំមានចំនួន ៣៧១០ នាក់ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img