ក្នុងអាជីពគុនខ្មែររបស់ខ្លួន អ្នកប្រដាល់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ អះអាងថា មិនមានភាពអល់អែកអ្វីឡើយពេលត្រូវបានផ្គូផ្គង់ឲ្យប្រកួតតទល់កីឡាករដែលមានសមត្ថភាពខ្លាំងជាង ព្រោះថា ក៏អាចជួយខ្លួន្កើនប្រជាប្រិយភាពបានដែរ។
កីឡាករចិត្តធំខាងលើថ្លែងថា បើដាក់ចិត្តធ្វើជាអ្នកប្រដាល់ ត្រូវហ៊ានប្រកួត មិនថា ពេលប៉ះអ្នកខ្លាំងជាងទេ ទើបអាចអភិវឌ្ឍខ្លួនបានល្អ។ គេក៏មិនចូលចិត្តការប្រកួតលក្ខណៈលំៗ នាំតែមានការរិះគន់ពីអ្នកទស្សនាដែរ។
រឿង សោភ័ណ្ឌ ថ្លែងបែបនេះ “៖ប៉ះគេខ្លាំង ខ្ញុំមិនដែលខ្លាចទេ ព្រោះអីបើយើងចាញ់ អាហ្នឹងជារឿងធម្មតាហើយ ព្រោះអីយើងខ្សោយជាងគេមែន។ តែប្រសិនបើឈ្នះ អាហ្នឹងបានកាន់តែអស្ចារ្យ ព្រោះយើងបានឈ្នះអ្នកខ្លាំង អ៊ីចឹងយើងអាចបានល្បីដែរ។ សម្រាប់ខ្ញុំមិនថា ប៉ះកីឡាករកម្រិតណាទេ ឡើងទៅដឹងតែវ៉ៃ ចាញ់ឈ្នះមិនដឹង ដឹងតែវ៉ៃ។ ខ្ញុំអត់ចង់ឲ្យគេហៅថា កីឡាករឡើងវ៉ៃយកតែលុយទេ។”
សិស្សគុនក្លិបម្កុដរាជសីហ៍បានខកខានចូលរួមការប្រកួតនានាមួយរយៈធំមកហើយ ដោយគេបញ្ជាក់ថា មិនចង់ប្រកួតជាមួយកីឡាករក្នុងស្រុក។ គេថា នឹងព្យាយាមស្ដារកាយសម្បទាឡើងវិញដើម្បីត្រៀមប្រកួតតទល់កីឡាករបរទេសពេលមានការប្រកួតអន្តរជាតិជាថ្មី។
ដោយឡែក ទោះមិនបានប្រកួតខ្លួនឯង រឿង សោភ័ណ្ឌ បានឆ្លៀតបង្ហាត់កីឡាករក្មេងៗឯទៀតនៅក្លិបនិរោធមានជ័យផងដែរ៕
ដោយ៖ គីរីដងរែក ច្បាស់ដូចថ្ងៃ