28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

រឿងសាមញ្ញ ៥ យ៉ាង ជនជាតិ រុស្ស៊ី ចាត់ទុកថាអសីលធម៌

- Advertisement -spot_img

ចំណុចតូចៗនៅក្នុងសកម្មភាពរស់នៅនៃប្រទេសនីមួយៗសុទ្ធតែខុសគ្នាទាំងអស់ដូចជា ការសំពះ ការនិយាយស្ដី និងអាកប្បកិរិយាជាដើម ។ រុស្ស៊ីជាប្រទេសមហាអំណាចដ៏ធំមួយ ដូច្នេះហើយអ្នកគួរដឹងពីចំណុចខ្លះៗដែលប្រទេសរុស្ស៊ីមិនពេញចិត្តចំពោះសកម្មភាពប្រចាំថ្ងៃ ៖

១. ទៅលេងផ្ទះគេដោយដៃទទេ

ជាការពិតណាស់ ការទៅលេងផ្ទះមិត្តភក្ដិ បងប្អូនក្ដី មិនទាមទារឲ្យមានកាដូសម្រាប់ម្ចាស់ផ្ទះទេ ប៉ុន្តែទោះបីជាមានក៏មិនទាស់ខុសអ្វីដែរ ។ ផ្ទុយទៅវិញជនជាតិរុស្ស៊ីចាត់ទុករឿងនេះជារឿងសំខាន់ណាស់ ភ្ញៀវគួរតែទិញរបស់បន្តិចបន្តួចដើម្បីបង្ហាញពីការយកចិត្តទុកដាក់ដល់ម្ចាស់ផ្ទះ ។

២. ស្លៀកពាក់ធម្មតាចូលរួមកម្មវិធីខួបកំណើត

តាមធម្មតាម្ចាស់កម្មវិធីតែងតែចង់ស្អាតជាងគេហើយ ប៉ុន្តែមិនមែនជារឿងធម្មតាក្នុងរុស្ស៊ីទេ ។ ក្នុងករណីមិនតែងខ្លួនស្អាតអស់ពីសមត្ថភាពមានន័យថា អ្នកមិនឲ្យតម្លៃកម្មវិធីគេ ឬទៅទាំងបង្ខំចិត្ត ។

៣. មិនប្រកែកគ្នាពេលចេញលុយ

រាល់ពេលចេញលុយម្ដងៗតែងតែមានការទាស់ទែងគ្នាជានិច្ច ហើយអ្នកដែលគេមិនឲ្យចេញលុយចូលចិត្តនិយាយថា “មើលងាយមែន?” ។

៤. ម្ដាយឪពុកមិនឃាត់មិត្តភក្តិកូនឲ្យនៅញ៉ាំអាហារ

កូនមកពីផ្ទះមិត្តភក្ដិវិញញ៉ាំបាយផ្ទះខ្លួនឯងជារឿងធម្មតា ប៉ុន្តែម្ដាយឪពុកជនជាតិរុស្ស៊ីមើលឃើញរឿងនេះទៅជា ការប្រគល់កូនឲ្យគេវិញទាំងសេចក្ដីស្រេកឃ្លានទៅវិញ ។

៥. ដើរញញឹមដាក់អ្នកមិនស្គាល់

ប្រជាជនរុស្ស៊ីមិនខុសពីប្រជាជនបារាំងប៉ុន្មានទេចំពោះចំណុចនេះ ការមើលលើមើលក្រោមគ្នាទៅវិញទៅមកជារឿងធម្មតា ចំណែកឯការញញឹមវិញគឺសម្រាប់តែភាពរីករាយប៉ុណ្ណោះ។ ការដើរញញឹមដាក់អ្នកមិនស្គាល់ត្រូវបានចាត់ទុកជា “មនុស្សវិកលចរិត” ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img