28 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

រឿងលោក សាន្ត ប៊ុនធឿន នឹង អាចារ្យធំ ឈានដល់កាប្តឹងផ្តល់គ្នា !!!!!!!!

- Advertisement -spot_img

បី បួន ថ្ងៃនេះក្រោយពីមាន ការឆ្លងឆ្លើគ្នារវាងលោក សាន្ត ប៊ុនធឿន នឹង អាចារ្យធំ ដោយមានទស្សនះខ្វែងគ្នាក៏កើតមានរឿងខ្លះៗ ក្នុង បណ្តាញសង្គមតាមរយះផ្សាយផ្ទាល់ការវាយប្រហារគ្នាទៅវិញទៅមក ដែលបណ្តាលធ្វើអោយអ្នកគ្រាំទ្រអ្នកទាំងពីរ( សានប៊ុនធឿន នឹង អាចារ្យធំ) មានការបញ្ចេញមតិទៅតាមគំនិតដែលខ្លួនបាន គ្រាំទ្រ នឹង មហាជនខ្លះ មានការងឿងឆ្ងល់ តើនេះជាការពិតដែរឬទេ ? តែពេលនេះ មានរឿងថ្មីស្រឡាងមួយទៀត ដោយរឿងចាស់មិនទាន់បាត់ចំងល់ នឹងចំហាយ ផង ។

រឿងរ៉ាវរបស់ អាចារ្យធំ និងលោក សាន្ត ប៊ុនធឿន ពេលនេះអាចារ្យធំបានដាក់ពាក្យបណ្ដឹងប្ដឹងទៅតាមផ្លូវច្បាប់ហើយ ដោយក្នុងនោះលោកបានជូនដំណឹងថា៖ «ផ្ទះកាហ្វេវប្បធម៌សៀមរាប សូមធ្វើការថ្កោលទោសចំពោះបុគ្គល សាន្ត ប៊ុនធឿន អ្នកសារព័ត៌មាន គ្មានវិជ្ជាជីវ: ក្នុងរូបភាព ប្រេីក្បាលមេក្រូ អង្គភាព សារព័ត៌មាន ទាំងអាការ:ស្រវឹងស្រា អួតក្អេងក្អាង បានមក បង្ករឿង ដោយចេតនា គម្រាមកំហែងដល់អាយុជីវិតម្ចាស់ហាង ដោយបានប្រើពាក្យពេចន៍ ៖

យកកាំភ្លេីងមកអោយអញចេញមកអញកាត់ក្បាលគ្មានកោតក្រែងច្បាប់ គ្មានក្រមសីលធម៌ ប្រមាថជាន់ឈ្លីដល់សកម្មភាពកំពុងផ្សព្វផ្សាយវប្បធម៌របស់យើងខ្ញុំ ដែលជាអាជីវកម្មស្របច្បាប់ កាលពីវេលាព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប នៅខាងមុខហាងកាហ្វេវប្បធម៌ផ្ទាល់តែម្ដង

                                                                                                                                                                                                                                                                                                                                                                     ធ្វើអោយប៉ះពាល់ដល់របរអាជីវកម្មប្រចាំថ្ងៃសម្រាប់ចិញ្ចឹមកូនក្មួយអ្នក វប្បធម៌ យេីង និងប៉ះពាល់ទៅដល់បេសកកម្មដើម្បីផ្សព្វផ្សាយវប្បធម៌រួមនៃជាតិខ្មែរ។ ដូច្នេះយើងខ្ញុំសូមគោរពជម្រាបដល់ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ ពុកម៉ែ បងប្អូន មហាជនថា យើងខ្ញុំដែលជាសាមីម្ចាស់អាជីវកម្ម និងក្រុមគ្រួសារ កោសិកាអ្នកវប្បធម៌គ្រប់រូប មិនអាចទទួលយកបាននូវទង្វេីដ៏សហាវ ព្រៃផ្សៃ យង់គ្នងរបស់បុគ្គលនេះបានឡេីយ។

សូមស្ថាប័នច្បាប់ អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជ្រាប និងរក យុ.ត្តិ.ធ.ម៌ ជូនយេីងខ្ញុំដែលជាប្រជាពលរដ្ឋស្លូតត្រង់ផង។ យេីងខ្ញុំនឹងភ្ជាប់ វីឌីអូ ផ្សាយផ្ទាល់របស់បុគ្គលនេះ និង វីឌីអូ ដែលក្រុមការងារយេីងថតបានជូនក្នុងសំណុំរឿងបណ្ដឹងផ្លូវច្បាប់ជូនតុលាការ។»

                                                                                                                                                                                                                                                                                                                                                                               ទាក់ទងនឹងករណីនេះដែរ នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ ខៀវ កាញារីទ្ធ បានចែករំលែកនូវខ្លឹមសារខាងលើឡើងវិញ ហើយនិងបានបញ្ជាក់តាមរយៈខំមិនថា៖«នៅក្នុងការងារនេះ មិនមែនស្ថាប័នទទួលចាត់ការផ្ទាល់នោះទេ គឺអ្នកដែលយល់ថាអ្នកកាសែតណាបង្កការប៉ះពាល់ ឬ ធ្វើអោយខូចបង់ដល់មុខរបរខ្លួន កិត្តិយសខ្លួន និង ក្រុមគ្រួសារ ឬ សហគមន៍ខ្លួន ត្រូវដាក់បណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអោយទទួលខុសត្រូវលើអំពើនោះ ។»

សេចក្តីសុខ របស់មនុស្សគ្រប់រូបៗៗចេះយល់យោគ ចេះអត់អោន ចេះទទួលយក ការពិត សម្ដីនិយាយខ្លះ អាចប្រេីដេីម្បីនិយាយឲ្យមនុស្សយល់គ្នា ដោយសេចក្ដីសង្ខេបបាន តែមនុស្សខ្លះ បែរជាបានយកសម្ដីនិយាយទាំងនោះ យកមកសរសេរ ដែលវាអាចធ្វេីឲ្យអ្នកអានមានការយល់ច្រឡំនូវគំនិត និងឥរិយាបថ។

ដោយ៖ គីរីដងរែក ច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img